ពេជ្រ​ សុផាន់ បញ្ជាក់​ពី​ រឿង​រ៉ាវ​ ពេជ្រ សីហា​ ដោះ​ស្រាយ​រួច​ហើយ​

  • 2018-07-20 03:35:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ប្អូន​ប្រុស​របស់​ លោក​បាន​ដោះ​ស្រាយ​រួច​ហើយ​ ជា​មួយ​ភាគី​ខាង​ម្ចាស់​ម៉ូតូ។​ នេះ​​ជា​ការ​ឲ្យ​ដឹង​ពី​លោក ពេជ្រ សុផាន់ បង​ប្រុស​បង្កើត​របស់​កីឡាករ​ប្រដាល់​ពេជ្រ សីហា ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​​ម៉ូតូរបស់​ប្អូន ផល សោភ័ណ្ឌ។

លោក ពេជ្រ សុផាន់

ចៅក្រម​នៅ​សង្វៀន​បាយ័ន​​លោក ពេជ្រ សុផាន់​​ បាន​ប្រាប់​​​ថា​ នៅ​ពេល​នេះ លោក​បាន​ពិភាក្សា​ដោះ​ស្រាយ​រួច​​​ហើយ​ ជា​មួយ​ភាគី​ម្ចាស់​ម៉ូតូ​ដែល​ជា​ប្អូន​ថ្លៃ​​របស់​កីឡាករ​ ផល​ សោភ័ណ្ឌ​។ ភាគី​ទាំង​ពីរ​បាន​​​សន្យា​ថា​ រយៈ​ពេល​១សប្ដាហ៍​នឹង​យក​ម៉ូតូ​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ។​

ករណី​នេះ​បាន​កើត​ឡើង​នៅ​ពេល​ ពេជ្រ សីហា បាន​ខ្ចី​​ម៉ូតូ​​ម៉ាក​ Honda Zoomer X របស់​ប្អូន​ថ្លៃ​​ ផល សោភ័ណ្ឌ ពីរ​បី​ថ្ងៃ​ដោយ​មិន​​យក​ម៉ូតូ​មក​ឲ្យ​ម្ចាស់​ដើម​វិញ និង​មិន​អាច​ទាក់​ទង​បាន​​បណ្តាល​ឲ្យ ផល សោភ័ណ្ឌ Live និយាយ​ពី​រឿង​ជា​សាធារណៈ​ដើម្បី​ដោះ​ស្រាយ​។ យ៉ាង​ណា គេ​មិន​ដឹង​ថា អ្នក​ប្រដាល់​​មុខ​តាន់​ ពេជ្រ សីហា យក​ម៉ូតូ​ទៅ​ណា​ដែរ៕

ពេជ្រ​ សីហា ពេលឈ្នះមេដាយមាសកីឡាជាតិ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី