Lewis Hamilton ​ពង្រីក​កុងត្រា​ថ្មី​ជាមួយ Mercede មួយ​ឆ្នាំ​បាន​៤០​លាន​ផោន

  • 2018-07-20 07:50:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នកប្រណាំង​រថយន្ត F1 កីឡាករ Lewis Hamilton បាន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្រុមហ៊ុន Mercede ២​ឆ្នាំ​ទៀត​ ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​៤០​លានផោន​ក្នុង​មួយ​ឆ្នាំ។

កុង​ត្រា​ចាស់​របស់​កីឡាករ​សញ្ជាតិ​អង់គ្លេស​​រូប​នេះ​នឹង​អស់​ក្នុង​ឆ្នាំ​២០១៩។ សម្រាប់​កុងត្រា​ថ្មី Hamilton នឹង​នៅ​បន្តបើក​ឲ្យ​ក្រុម ​Mercede ដល់​ឆ្នាំ​២០២០។ កីឡាករ​វ័យ​៣៣​ឆ្នាំ​និយាយ​ក្រោយ​ពង្រីក​​កិច្ចសន្យា​ថា៖ “ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា Mercede គឺ​ជា​កន្លែង​ត្រឹមត្រូវ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។ ត្បិត​តែ​ពួក​យើង​​បាន​ជោគជ័យ​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​២០១៣ ប៉ុន្តែ Mercede នៅ​តែ​ស្រែក​ឃ្លាន​ជ័យជម្នះ​ជាង​ពេល​ណា​ៗ​ទាំង​អស់"។

​Lewis Hamilton ជា​ជើង​ខ្លាំង​មួយ​រូប​ក្នុង​វិស័យ​ប្រណាំង​រថយន្ត​កាំជ្រួច​លើ​គោក។ គេ​ធ្លាប់​គ្រោង​​​ជើង​ឯក Formula One World Championshipចំនួន​៤​ជំនាន់ នៅ​ឆ្នាំ​២០០៨ ២០១៤ ២០១៥​និង២០១៧៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី