Joe Hart ចង់​ទៅ​ក្លឹប​ណា​មួយ​ឲ្យ​ដាច់​ មិន​ចង់​ឲ្យ​គេ​ខ្ចី​ជើង​ដូច​មុន​

  • 2018-07-22 02:59:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Joe Hart បាន​និយាយ​ថា​ការ​ផ្ទេរ​របស់​គេ​បន្ទាប់​នឹង​ជា​ការ​ផ្ទេរ​អចិន្ត្រៃយ៍​មិន​មែន​លក្ខណៈ​ខ្ចី​ជើង​ចុះ​ឡើង​ដូច​២​រដូវ​កាល​មុន​នោះ​ទេ។​

Hart

អ្នក​ចាំ​ទី​វ័យ​៣១​ឆ្នាំ​បាត់បង់​ឱកាស​ជា​ដៃ​ទី​មួយ​របស់​ Manchester City ក្រោយ​វត្តមាន​របស់​ Pep Guardiola នៅ​ទឹកដី​ Etihad ដោយ​បង្ហាញ​ខ្លួន​បាន​១​ប្រកួត​ប៉ុណ្ណោះ​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​ហើយ​ត្រូវ​ខ្ចី​ជើង​ទៅ​ Torino និង​ចុង​ក្រោយ​បំផុត​គឺ​ West Ham។

ការ​ខ្ចី​ជើង​ទៅ​មក​ និង​លេង​មិន​ទៀងទាត់​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​បាត់បង់​ជម្រើស​នៅ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ និង​ខកខាន​ឱកាស​លេង​ World Cup ២០១៨​ នៅ​រុស្ស៊ី​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​​លោក​ Gareth Southgate។

អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​២​រដូវ​កាល​កន្លង​មក​គឺ​ដោយ​សារ​ខ្ញុំ​ចង់​លេង​ World Cup។ ខ្ញុំ​មាន​បទ​ពិសោធន៍​ ខ្ញុំ​ធ្លាប់​លេង​ដល់​កម្រិត​កំពូល។ ខ្ញុំ​ចង់​ធ្វើ​ជា​កីឡាករ​សំខាន់​នៅ​ក្នុង​ក្លឹប​​ណា​មួយ​ ហើយ​មាន​តែ​ការ​ផ្ទេរ​អចិន្ត្រៃយ៍​ប៉ុណ្ណោះ​ដែល​អាចឲ្យ​ខ្ញុំ​សម្រេច​វា​បាន។​ កីឡាករ​ដែល​សល់​កុងត្រា​១​ឆ្នាំ​កន្លះ​ជាមួយ​ City និយាយ​ដូច្នេះ៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី