Liverpool គ្រោងរុះរើក្រុមខ្នាតធំដើម្បីប្រមូលលុយឲ្យបាន៧០លានមកវិញ
- 2018-07-24 02:11:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool គ្រោងរុះរើក្រុមខ្នាតធំដើម្បីប្រមូលលុយឲ្យបាន៧០លានមកវិញ
ចន្លោះមិនឃើញ
Liverpool គ្រោងលក់កីឡាករសំខាន់មួយចំនួនចេញដើម្បីរកចំណូលមកវិញខ្លះ ក្រោយចាយលុយទិញកីឡាករជាច្រើនអំឡុងទីផ្សារដោះដូរបើកនៅរដូវក្ដៅនេះ។
ក្លឹបមានមូលដ្ឋាននៅ Anfield ចង់បានយ៉ាងហោចណាស់៧០លានពីការលក់ ក្រោយចំណាយអស់ជាង១០០លានផោនហើយលើកីឡាករ៣រូបមាន Fabinho, Xherdan Shaqiri និង Alisson Becker។ កីឡាករដែលក្លឹបចង់លក់មុនទីផ្សារបិទមានដូចជា Divock Origi, Mignolet, Danny Ings ជាដើម។
Origi មានតម្លៃខ្លួនខ្ទង់២៧លានផោន កំពុងត្រូវ Valencia ចាប់អារម្មណ៍។ Mignolet អាចចាកចេញទៅ Besiktas, Napoli ឬ Barcelona ក្នុងតម្លៃ១០លានផោន។ Danny Ings អាចទៅកាន់ Leicester, Southampton, Crystal Palace ឬ Newcastle ក្នុងតម្លៃ២០លានផោន។
Klopp មានផែនការរក្សា Marko Grujic តែយ៉ាងណា Lazio កំពុងចាប់អារម្មណ៍ខ្សែបម្រើវ័យក្មេងរូបនេះនឹងហ៊ានឲ្យរហូត២០លានផោន។ Lazar Markovic អាចចាកចេញទៅកាន់ Anderlecht, Getafe និង Leganes ហើយ Pedro Chirivella អាចទៅកាន់ Swansea ឬ Nottingham Forest។
ចុងក្រោយយុវជន Sheyi Ojo អាចនឹងចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងម្ដងទៀតបើសិនក្លឹបមិនអាចលក់ក្នុងតម្លៃ១៥លានផោនបានទេ៕