ប្អូនប្រុសបង្កើតសម្ដេច ស ខេង ទទួលមរណភាពនៅយប់ថ្ងៃទី ២៩ ​កក្កដា

  • 2018-07-30 03:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម​ ស ថេង​ មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ​ត្រូវ​ជាប្អូន​បង្កើត​របស់​សម្ដេចក្រឡា​ហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​ទទួល​មរណភាព​នៅ​វេលា​ម៉ោង​ ១០៖៣៩នាទីយប់​ ថ្ងៃ​អាទិត្យ​ ទី ២៩ ​កក្កដា ២០១៨​​ នៅ​ឯ​ប្រទេស​ចិន ក្នុង​ជន្មាយុ​ ៦៦ឆ្នាំ ដោយ​រោគាពាធ។

តាម​សេចក្ដី​ជូន​ដំណឹង​ឲ្យដឹង​ថា សព ឯកឧត្តម​ ស ថេង នឹង​ត្រូវ​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ជាតិ​ នៅ​ប្រទេស​កម្ពុជា​វិញ​ នៅថ្ងៃ​ទី ៣០ ខែកក្កដា​ ឆ្នាំ​២០១៨​ នៅគេហដ្ឋានសពលេខ ១០០ មហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម