G-Devith ពាក់​ខោអាវ​ដដែល​ៗច្រើនដង ទោះ​រក​លុយ​បាន​រាប់​ពាន់​ដុល្លារ

  • 2018-08-02 01:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ លោក G- Devith ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ស្ទើរ​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង នៅ​ពេល​ប្រទះ​ឃើញ​ម្ចាស់​បទ ​"Body” ពាក់​អាវ​ដដែល​ៗ​ច្រើន​ដង​ ទោះ​លោក​ជា​តារា​ចម្រៀង​ល្បី​ អាច​រក​ប្រាក់​បាន​ពាន់​ដុល្លារ​យ៉ាង​ណា​ក៏​ដោយ។

ចំពោះ​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ ស្លៀក​ខោ​អាវ​​តែ​មួយ​លើក ​ហើយ​លើក​ក្រោយ​ប្រាកដ​ជា​រក​ថ្មី​ហើយ ដោយ​មិន​យក​អាវ​ដដែល​ៗ​មក​ពាក់​ទៀត​នោះ​ទេ ព្រោះ​ពួក​គេ​យល់​ថា ជា​រឿង​ស៊ាំ​ភ្នែក​សម្រាប់​ទស្សនិកជន។ តែ​សម្រាប់​តារា​ចម្រៀង​ល្បី​ លោក G- Devith ត្រូវ​អ្នក​គាំ​ទ្រ​ សង្កេត​ឃើញ​ថា អាវ​ខ្លះ​លោក​ពាក់​ច្រើន​ដង មិន​ថា​ឡើង​កម្មវិធី​ ដំណើរ​កម្សាន្ត និង​ឱកាស​ផ្សេងៗ​នោះ​ទេ។ ​អ្នក​គាំ​ទ្រ​យល់ថា នេះ​មិន​មែន​ជារឿង​អាក្រក់នោះ​ឡើយ ព្រោះសំលៀក​បំពាក់​របស់​គូ​ស្នេហ៍ កញ្ញា ទេព បូ​ព្រឹក្ស សុទ្ធ​តែ​ថ្លៃៗ ដូច្នេះ​បើ​ប្រើ​តែ​ម្តង​ ហើយ​ទុក​ចោល ពិត​ជា​ខ្ជះ​ខ្ជាយ​ពេក​ហើយ ៕

អាវ​ពណ៍ទឹក​សមុទ្រ​នេះ លោក​ធ្លាប់ពាក់​ឡើង​កម្មវិធី​តន្រ្តី​ ចូលរួមសន្និសីទ​ ចែក​អំណោយ ថតស្បត

​​

អាវ​ពណ៍​សនេះ លោក​ធ្លាប់​ពាក់​ថត MV ត្រៀមចូលឆ្នាំ​ខ្មែរ​ និង​ឡើង​ឆាក​តន្រ្តី

អាវ​ឆ្នូតៗ​នេះលោក​ធ្លាប់​ពាក់​ឡើង​ឆាកតន្រ្តី ចូល​រួម​ខួប​កំណើត និង​ថត​រូប​កម្សាន្តលក្ខណៈ​គូ​ស្នេហ៍​ជាមួយ​ទេព បូព្រឹក្ស

អាវ​ក្រៅសាច់ខោប៊យ លោកធ្លាប់​ពាក់​សម្រាប់​ថត MV និង​ដើរកម្សាន្តនៅ​ប្រទេស​ថៃ

អាវ​មា​នពណ៍ចម្រុះ​ច្រើន​នេះ លោក​ធ្លាប់​ពាក់​ឡើង​កម្មវិធី​តន្រ្តី និង​ទៅ​កម្សាន្តជាមួយ​ក្រុមគ្រួសារ

រូប​ភាព៖​ FB Teb boprek & G-Devith

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី