ការិយាល័យ​កណ្ដាល​ «ក» លត់​ពោធិ៍​ចិន​តុង ១០-១ ពាន​ Acleda Cup

  • 2018-08-05 06:43:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ការិយាល័យ​កណ្ដាល​ «ក» បាន​លត់​ក្រុម​បាល់ទាត់ ពោធិ៍​ចិន​តុង ១០​-១ ក្នុង​ពាន​រង្វាន់ Acleda Cup 2018 កាល​ពី​ម្សិល​មិញ​នេះ​នៅ​ទីលាន​ស្កាយ​សមុទ្រ។

សកម្មភាព​ប្រកួត​នៅ​​ទីលាន​ស្កាយ​សមុទ្រ

១០​គ្រាប់​របស់​ ការិយាល័យ​កណ្ដាល «ក» រក​បាន​ដោយ​កីឡាករ ប៊ុន ឃៀង ៥ គ្រាប់​ ភឿន អ៊ុល ២ សេង ថៃ ១ គ្រាប់​ សំ សេរីវុឌ្ឍ ១​គ្រាប់ និង​នេត ពិសិដ្ឋ ១ គ្រាប់​។ ស្រប​១​គ្រាប់​របស់​ពោធិ៍ចិន​តុង​រក​បាន​ដោយ​កីឡាករ ស្នា យ៉ូវ។ ​ពីរ​ក្រុម​នេះ​មក​ពី​ពូល B ដោយ​ការិយាល័យ​​កណ្ដាល​​ «ក» ​ឆ្លង​កាត់ ៤ ប្រកួត​ឈ្នះ៤ ចាញ់​១ រីឯ​ពោធិ៍ចិន​តុង៥​ប្រកួត​ឈ្នះ ៣​ស្មើ​១ ចាញ់​១។

​នៅ​ទីលាន​ខាង​លើ​ដដែល​ក្រុម​បាល់ទាត់​​ការិយាល័យ​កណ្ដាល «គ» យក​ឈ្នះ សាខា​​ដូន​​ពេញ ៥-៤ ដែល ៥ គ្រាប់​របស់​ការិយាល័យ​កណ្ដាល «គ» រក​បាន​ដោយ​កីឡាករ​ ធី សារ៉ាត់ ២ គ្រាប់​ ពុធ សុភ័ក្រ ១ គ្រាប់ សេង កិច​ស្រ៊ុន ១ គ្រាប់​ និង​កន រិទ្ធិរីការ ១ គ្រាប់​។ ចំណែក ៤ គ្រាប់​របស់​ដូនពេញ​​រក​បាន​​ដោយ​កីឡាករ អ៊ុំ សីថា ទាំង ៤ គ្រាប់​។ ក្រុម​ទាំង​ពីរ​មក​ពី​ពូល A ដោយ​ការិយាល័យ​កណ្ដាល «គ» ​ធ្វើ​ការ​ប្រកួត​ចំនួន ៥ លើក​ឈ្នះ​២ ស្មើ​៣ ខណៈ​ដែល​ក្រុម​ដូន​ពេញ​៥​ប្រកួត​ឈ្នះ​៣​ស្មើ​១​ចាញ់​១។

​​​​​​​សម្រាប់​ទីលាន​វេស្ទើន​វិញ​មាន​ពីរ​ប្រកួត​ដូច​គ្នា​ ដោយ​គូ​ទី​១​ក្រុម​សាខា​ស្រុក​អង្គស្នួល​យក​ឈ្នះ​ក្រុម​ចំការដូង ៥-៣ ដែល ៥ គ្រាប់​របស់​អង្គស្នួល​រក​បាន​ដោយ ឈាន បូរ៉ា ៤ គ្រាប់​ និង​យ៉ាន់ ប្រសិទ្ធិ​ ១ គ្រាប់។ ចំពោះ​ ៣ គ្រាប់​របស់​ចំការ​ដូង​រក​បាន​ដោយ​កីឡាករ ឡាញ់ ច័ន្ទ សុផាន់ណា ២ គ្រាន់ និង​ចាន់ ចន​ប៊ុណ្ណៈ ១ គ្រាប់។ ពីរ​ក្រុម​នេះ​មក​ពី​ពូល B ដោយ​ អង្គស្នួល​ប្រកួត​បាន​ចំនួន ៥ លើក​ឈ្នះ​៣ ស្មើ​១ ចាញ់​១ ចំ​ពេល​ដែល ចំការ​ដូង​ប្រកួត​៥​ដង​ដូច​គ្នា​ឈ្នះ ២ ស្មើ​១ ចាញ់​២។

សម្រាប់​គូ​ទី​២​នៅ​ទីលាន​វេស្ទើន​គឺ​ក្រុម​ ផ្សារ​ដើម​ថ្កូវ​យក​ឈ្នះ​ក្រុម ស្រុក​ស្អាង ៤-២ ដែល ៤ គ្រាប់​របស់​ផ្សារដើមថ្កូវ​រក​បាន​​ដោយ​កីឡាករ​ ណន ចាន់​វណ្ណថុន ៣ គ្រាប់​និង សារួន ភារី ១ គ្រាប់​ ៥​ប្រកួត​របស់​ក្រុម​នេះ​ឈ្នះ​២ ចាញ់​៣។ សម្រាប់​ស្រុក​ស្អាង​វិញ​រក​បាន​២​គ្រាប់​ដោយ​កីឡាករ ទី ច័ន្ទ​ធី និង ម៉ារុំ កែវ​ចាន់​ថា​រ័ត្ន ម្នាក់​១​គ្រាប់​ ក្រុម​នេះ​ប្រកួត​៥​លើក​ចាញ់​ទាំង​អស់​។ ក្រុម​ទាំង​ពីរ​មក​ពូល A ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​