មក​ស្គាល់ស្តេច​ហ្គេម ៦ នាក់ អង្គុយ​​តែ​មុខកុំព្យូទ័រ​​ កើប​លុយ​បាន​ខ្ទង់​លាន​ដុល្លារ

  • 2018-08-07 02:11:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​អ្នក​ជំនាញ​លេង​ហ្គេម Fortnite ឲ្យ​ឈ្មោះ​ហៅ​ក្រៅ Ninja អាច​រក​ចំណូល​បាន​កន្លះ​លាន​ដុល្លារ​ក្នុង​មួយ​ខែ ដោយ​ឡែក​មាន​ជើង​ខ្លាំង ៦ រូប​ផ្សេង​ទៀត តែងតែ​ផ្សាយ​ផ្ទាល់​ការ​លេង​ហ្គេម​របស់​ខ្លួន​លើ​គេហទំព័រ Twitch ហើយ​ត្រូវ​បាន​គេ​ទម្លាយ​ថា​ អាជីព​អង្គុយ​តែ​នៅ​មុខ​កុំព្យូទ័រ​មួយ​នេះ ជួយ​ឲ្យ​បុគ្គល​ទាំង​នោះ​រក​ចំណូល​បាន​ខ្ទង់​លាន​ដុល្លារ។

១.PHANTOML0RD រក​បាន ៤ លាន​ដុល្លារ:

អ្នក​ផ្សាយ​ផ្ទាល់ (Streamer) មួយ​ភាគ​ធំ​រមែង​កើប​ចំណូល​តាម​រយៈ​ចំនួន Subscriber និង​ការ​ឧបត្ថម្ភ​ពី​អ្នក​ទស្សនា ប៉ុន្តែ​ប្លែក​អ្វី​បុរស​ម្នាក់​នេះ​ក្រៅ​ពី​ល្បីល្បាញ​លើ Twitch ទៀត​សោត​ក៏​ត្រូវ Hacker ធ្លាប់​ទម្លាយ​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​គេហទំព័រ​ភ្នាល់​ល្បែង​ស៊ីសង ដែល​លោក​ធ្លាប់​ភ្នាល់​ឈ្នះ ១០ ០០០ ដុល្លារ​ជុំវិញ​ការ​លេង​ហ្គេម CSGO។ ប៉ុន្តែ​ក្រោយ​មក​គេហទំព័រ​ភ្នាល់​ក៏​ត្រូវ​បិទ​ចោល មុន​លោក​ងាក​មក​ចាប់​យក​វិស័យ​នេះ​សារ​ជា​ថ្មី​នា​ឆ្នាំ ២០១៧។

២.IMAQTPIE រក​បាន​ ៣ លាន​ដុល្លារ:

លោក Michael Santana ជា​អ្នក​លេង​ហ្គេម LoL និង​ជា​អតីត​ជើង​ខ្លាំង​មួយ​រូប​កាល​ពី​អតីតកាល ដោយ​លោក​បាន​ចូល​និវត្តន៍​ពី​ក្រុម Digitas កាល​ពី​ឆ្នាំ ២០១៤ ខណៈ​បច្ចុប្បន្ន​មក​ចាប់​យក​ការងារ​ផ្សាយ​ផ្ទាល់​ហ្គេម​ពេញ​ម៉ោង​ដោយ​ឯកឯង។ កាល​ពី​ឆ្នាំ ២០១៦ លោក​ត្រូវ​បាន​គេ​ដឹង​ថា​អាច​រក​ចំណូល​ប្រហែល ២ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

៣.SUMMIT1G រក​បាន ២,៥ លាន​ដុល្លារ:

Jaryt Lazer ក៏​ជា​អ្នក​ជំនាញ​លេង​ហ្គេម CSGO ចាប់​តាំង​ពី​ឆ្នាំ ២០១២ ដោយ​លោក​ធ្លាប់​ជាប់​ឈ្មោះ​ទាក់ទង​នឹង​ការ​ភ្នាក់​យក Skins ក្នុង​ហ្គេម CSGO ដូច​គ្នា ប៉ុន្តែ​គ្រាន់​ជា​មធ្យោបាយ​បង្កើន​ចំណូល និងពុំ​មែន​ជា​អ្នក​បង្កើត​គេហទំព័រ​ខុស​ច្បាប់​ដូច​ទង្វើ​ដែល PhntomL0rd និង Summit1G ធ្លាប់​ធ្វើ​នោះ​ឡើយ។

៤.RECKFUL រក​បាន ១,៥ លាន​ដុល្លារ:

លោក Byron Berstein ជា​អ្នក​លេង​ហ្គេម World of Warcraft ពោរពេញ​ទៅ​ដោយ​ការ​ប្រកួតប្រជែង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ មួយ​រយៈ​ក្រោយ​លោក​ក៏​ឆ្លៀត​លេង​ហ្គេម​ថ្មី Hearthstone ជា​ពេលវេលា​ចៃដន្យ​ធ្វើ​ឲ្យ​លោក​បាន​ជួប​មិត្តស្រី ប៉ុន្តែ​បុរស​ឆ្លាតវៃម្នាក់នេះ ក្រៅ​ពី​វិស័យ​ហ្គេម​ក៏​បែក​គំនិត​វិនិយោគ​លើ​ការ​លក់​អាវ​យឺត ជួយ​បង្កើន​ចំណូល​មួយ​កម្រិត​ថែម​ទៀត។​

៥.LIRIK រក​បាន ១,៣ លាន​ដុល្លារ:

Sabiq Zahid ធ្លាប់​ជា​អ្នក​ផ្សាយ​ផ្ទាល់​ជោគជ័យ​មួយ​រូប​កាល​ពី​ឆ្នាំ ២០១៧ ផ្អែក​ទៅ​តាម​បែបបទ​នៃ​ការ​និយាយ​និង​កំប្លុកកំប្លែង​កម្សាន្ត​អារម្មណ៍​អ្នក​ទស្សនា ជំរុញ​ឲ្យ​ចំនួន Follower នៅ​លើ Twitch កើន​ឡើង​យ៉ាង​រហ័ស។ ជា​រៀងរាល់​ថ្ងៃ​ផ្សាយ​ផ្ទាល់​ប្រហែល ១០ ម៉ោង ទទួល​បាន​អ្នក​ទស្សនា​ក្បែរ ៣០ ០០០ នាក់។ ហ្គេម​ដែល​លោក​លេង​មាន​តាំង​ពី LoL, Wow, DayZ និង​ហ្គេម​ច្រើន​ទៀត​ទទួល​ការ​សំណូមពរ​ពី​អ្នក​គាំទ្រ ក្នុង​មួយ​ឆ្នាំ​រក​បាន​ប្រហែល ២០០ ០០០ ដុល្លារ។

៦.SODAPOPPIN រក​បាន ១ លាន​ដុល្លារ:

ជា​ជើង​ខ្លាំង​លេង​ហ្គេម WoW ប្រហែល​មនុស្ស​ពាក់​កណ្តាល​នៅ​លើ Twitch ដែល​ចូលចិត្ត​ហ្គេម World of Warcraft តែងតែ​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​របស់​លោក។ ត្រឹម​រយៈ​ពេល​ប៉ុន្មាន​ខែ​ដំបូង​នា​ឆ្នាំ ២០១៧ រក​លោក​បាន​ប្រហែល ២៣០ ០០០ ដុល្លារ។

បញ្ជាក់​ថា​ទិន្នន័យ​ចំណូល​ដូច​បាន​រៀបរាប់​ខាង​លើ រាប់​ត្រឹម​ថវិកា​ទទួល​បាន​ពី​ការ​ផ្សាយ​ផ្ទាល់​លើ​គេហទំព័រ Twitch ដោយ​មិន​រាប់​ចំណូល​ផ្សេង​ទៀត​ចេញ​ពី​ YouTube ឬ​ម្ចាស់​ឧបត្ថម្ភ​ធំ​ណា​មួយ​នោះ​ឡើយ។

ប្រភព: https://www.gamebyte.com/6-of-twitchs-richest-streamers/

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gamebyte   ប្រែ​សម្រួល៖ កៅ រក្សា