Wallace Huo និង Yang Mi សម្ដែងជាគូនឹងគ្នាលើកទី១ក្នុងរឿងថ្មី រំពឹងមានការគាំទ្រខ្ពស់

  • 2018-08-07 03:45:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ថ្មី​មួយ​ទៀត​ដែល​រំពឹង​ថា​មាន​ការ​គាំទ្រ​ច្រើន​ប្រចាំ​ឆ្នាំ​ ២០១៨​មាន​ចំណងជើង​ថា​ «The Great Craftsman» នឹង​បង្ហាញ​ខ្លួន​ឆាប់ៗ ដោយ​មាន​ការ​ចូលរួម​សម្ដែង​ពី​កំពូល​តារា​ប្រុស​ស្រី​ ២​រូប​ Wallace Huo និង​ Yang Mi។

ខ្សែភាពយន្ត​ដែល​មាន​រហូត​ទៅ​ដល់​ ៥០​ភាគ​ និង​ចាប់​ផ្ដើម​ថត​តាំង​ពី​ខែ​ឧសភា​នេះ​ ជា​រឿង​បង្ហាញ​ពី​ជីវិត​បុរស​ទុរគត​ម្នាក់​ដែល​ប្រឹង​ងើប​ឈរ​ប្រឆាំង​នឹង​ឧបសគ្គ​ទាំង​ឡាយ​ ដើម្បី​ក្លាយ​ខ្លួន​ជា​ស្ថាបត្យករ​ម្នាក់​ដ៏​ជោគជ័យ។

តួ​ប្រុស​ដែល​មាន​ឈ្មោះ​ថា​ Shen Qinan (សម្ដែង​ដោយ​ Wallace Huo) និង​បងប្អូន​ ៣​នាក់​ទៀត​ត្រូវ​នាំគ្នា​រត់​គេច​ពី​ទីក្រុង​សៀងហៃ​ ក្រោយ​ឪពុក​របស់​ពួកគេបាន​ស្លាប់អំឡុង​ពេល​សង្គ្រាម​ហែកហួរ​ក្នុង​ប្រទេស​ចិន។ គួរ​ឲ្យ​ស្ដាយ Shen Qinan និង​បងប្អូន​ត្រូវ​បាន​បែកខ្ញែក​គ្នា​ និង​វង្វេង​មិនអាច​រក​គ្នា​ឃើញ រហូត​ដល់​រំលង​ផុត​ជា​ច្រើន​ឆ្នាំ​ ទើប​បាន​ជួបជុំគ្នា​វិញ។

«The Great Craftsman» គឺ​ជា​ខ្សែភាពយន្ត​​ភាគថ្មី​របស់​ Wallace Huo និង​ Yang Mi ដែលសម្ដែងជាគូនឹងគ្នា ហើយត្រូវមជ្ឈដ្ឋានជាច្រើន​រំពឹងមុតមាំថា អាចមាន​សន្ទុះគាំទ្រខ្លាំង។ កាល​ពីឆ្នាំ២០០៩ ពួកគេក៏ធ្លាប់ថត​រឿង​ «Chinese Paladin 3» រួមគ្នាដែរ ប៉ុន្តែ​មិនមែន​ជាគូទេ ហើយរហូត​ដល់ឆ្នាំ ២០១៧ Wallace និង Yang Mi បានចូលរួមថត​ភាពយន្តខ្នាតធំលើកដំបូង​ជាមួយគ្នាមានចំណងជើងថា «Reset»៕

រឿង​ «Chinese Paladin 3» ឆ្នាំ​ ២០០៩
រឿង «Reset» កាល​ពី​ឆ្នាំ ២០១៧

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី