ម្ចាស់មេដាយមាស៤២គ.ម ម៉ា វីរ៉ូ ថា ម៉ារ៉ាតុងខ្មែរគ្មានថ្ងៃឈ្នះលើឆាកអន្តរជាតិ បើ...
- 2018-08-07 07:12:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់មេដាយមាស៤២គ.ម ម៉ា វីរ៉ូ ថា ម៉ារ៉ាតុងខ្មែរគ្មានថ្ងៃឈ្នះលើឆាកអន្តរជាតិ បើ...
ចន្លោះមិនឃើញ
កីឡាករម៉ារ៉ាតុងកម្ពុជា ម៉ា វីរ៉ូ ដែលទើបទទួលបានចំណាត់ថ្នាក់លេខ១ក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរនៅប្រាសាទអង្គរវត្ត កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះមើលមិនឃើញពីលទ្ធភាពកីឡាម៉ារ៉ាតុងកម្ពុជាដណ្តើមមេដាយណាមួយពីការប្រកួតអន្តរជាតិឡើយ ប្រសិនបើស្ថានភាពដូចបច្ចុប្បន្ន។
ម្ចាស់មេដាយមាសចម្ងាយ៤២គីឡូម៉ែត្រក្នុងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរឆ្នាំ២០១៨លើកទី៥ ម៉ា វីរ៉ូ បាននិយាយថា លោកសម្លឹងឃើញបញ្ហាប្រឈម២យ៉ាងដែលបានកើតមាន និងកំពុងកើតមានក្នុងវិស័យកីឡាម៉ារ៉ាតុងកម្ពុជា។ បញ្ហាទាំង២នេះនឹងមិនបើកផ្លូវឲ្យម៉ារ៉ាតុងកម្ពុជាយកមេដាយពីការប្រកួតអន្តរជាតិបានឡើយ ប្រសិនបើមិនដោះស្រាយឲ្យបានត្រឹមត្រូវ។
ម៉ា វីរ៉ូ បានលើកឡើងថា ទី១គឺកង្វះខាតទីកន្លែងហាត់ និងផែនការហ្វឹកហាត់ឲ្យបានដិតដល់ ។ បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាគ្មានកន្លែងសម្រាប់អ្នកកីឡាម៉ារ៉ាតុងហ្វឹកហាត់ត្រឹមត្រូវឡើយ។ ភាគច្រើនអ្នករត់ហាត់នៅពហុកីឡដ្ឋានជាតិ ជាពិសេសនៅជុំវិញទីលានបាល់ទាត់ និងរត់ចុះឡើងតាមកន្លែងអង្គុយទស្សនា។ បើមិនអីចឹងទេ រត់ហាត់នៅកន្លែងផ្សេងៗ ឬតាមផ្លូវនានាដែលមានចរាចរណ៍មមាញឹកដែលមិនមែនជាប្រការល្អសម្រាប់ហ្វឹកហាត់ឡើយ។
លោកបន្តថា ជាពិសេសទៀតនោះ ការហ្វឹកហាត់គ្មានផែនការច្បាស់លាស់។ ប្រការនេះលោកចង់សំដៅលើស្ថាប័នពាក់ព័ន្ធគ្មានផែនការរៀបចំការហ្វឹកហាត់ឲ្យត្រឹមត្រូវដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកម្រិតជាតិ និងអន្តរជាតិឡើយ។ និយាយមែនទែនទៅ ការហ្វឹកហាត់កើតឡើងពីសាមីខ្លួនផ្ទាល់តែប៉ុណ្ណោះពោលគឺមិនមែនជាការហ្វឹកហាត់ក្រោមការមើលការខុសត្រូវ ឬរៀបចំរបស់ស្ថាប័ន ឬបុគ្គលណាម្នាក់នោះទេ។ ជាពិសេសគេហ្វឹកហាត់ដើម្បីសុខភាពតែប៉ុណ្ណោះ ប៉ុន្តែពេលមានព្រឹត្តិការណ៍ម៉ារ៉ាតុងក៏ចូលរួមប្រកួតដែរ ដូច្នេះមិនមានអ្នកដែលមានសមត្ថភាពពិតប្រាកដឡើយ។
ម៉ា វីរ៉ូ ដែលជាកីឡាករកម្ពុជាម្នាក់គត់ទទួលបានលទ្ធផលល្អក្នុងវិញ្ញាសាចម្ងាយ៤២គីឡូម៉ែត្រលើកឡើងទៀតថា ទី២គឺការជ្រើសរើសកីឡាករ កីឡាការិនីមិនបានត្រឹមត្រូវ ។ ពេលខ្លះគេជ្រើសរើសយកអ្នកថ្មីជំនួសអ្នកចាស់ ប៉ុន្តែអ្នកថ្មីមិនមានសមត្ថភាពល្អប្រសើរជាងអ្នកចាស់ឡើយ។ អ្នកចាស់មានកម្រិតថេរៈវេលាល្អប្រសើរជាងអ្នកថ្មី ប៉ុន្តែហេតុអ្វីបានជាគេ សុខចិត្តយកអ្នកថ្មី?
លោកពន្យល់ថា លោកទទួលស្គាល់ការអភិវឌ្ឍយុវជន ឬអ្នកស្រករក្រោយដើម្បីឲ្យកាន់តែប្រសើរឡើង ពីព្រោះអាយុគេនៅក្មេងខ្ចី ប៉ុន្តែការបណ្ដុះបណ្ដាលអ្នកថ្មីពីមួយឆ្នាំទៅមួយឆ្នាំមិនឃើញមានអ្វីល្អប្រសើរជាងអ្នកចាស់ឡើយ។ ដូច្នេះលោកយល់ឃើញថា ការទុកចោលអ្នកចាស់ដោយជំនួសអ្នកថ្មី ពេលខ្លះមិនល្អប្រសើរឡើយ។
រហូតដល់ពេលនេះព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិធំៗដែលរៀបចំការនៅប្រទេសកម្ពុជាមាន៤ដងក្នុងមួយឆ្នាំគឺពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ពាក់កណ្តាលម៉ារ៉ាតុអន្តរជាតិភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិព្រះសីហនុ និងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរនៅខេត្តសៀមរាប។
លទ្ធផលម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៥ ឆ្នាំ២០១៨
វិញ្ញាសាចម្ងាយ១០គីឡូម៉ែត្រ៖ ផ្នែកនារី
វិញ្ញាសាចម្ងាយ១០គីឡូម៉ែត្រ៖ ផ្នែកបុរស
វិញ្ញាសាចម្ងាយ២១គីឡូម៉ែត្រ៖ ផ្នែកនារី
វិញ្ញាសាចម្ងាយ២១គីឡូម៉ែត្រ៖ ផ្នែកបុរស
វិញ្ញាសាចម្ងាយ៤២គីឡូម៉ែត្រ៖ ផ្នែកនារី
វិញ្ញាសាចម្ងាយ៤២គីឡូម៉ែត្រ៖ ផ្នែកបុរស