Joe Hart ជិត​រក​ឃើញ​ទ្រនំ​ថ្មី ហើយ​ឡើង​ជា​ដៃ​ទី​មួយ​ទៀត

  • 2018-08-07 07:33:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស The Sunអ្នក​ចាំ​ទី Joe Hart នឹង​បំពេញ​បែបបទ​រួចរាល់​ផ្ទេរ​​ទៅ​ក្លឹប Burnley នៅ​ថ្ងៃ​នេះ។

ប្រភព​ខាង​លើ​ដដែល​ធ្លាប់​បញ្ជាក់​ថា ​កាល​ពី​សប្ដាហ៍​មុន​កីឡាករ​វ័យ​៣១​ឆ្នាំ​បាន​ទៅ​ពិនិត្យ​សុខភាព​ជាមួយ Burnley ដើម្បី​ផ្ទេរ​ក្នុង​តម្លៃ​ខ្លួន​៤​លាន​ផោន​ពី Manchester City។​ ព័ត៌មាន​ចុងក្រោយ​ការ​ព្រមព្រៀង​បាន​រួចរាល់​​ហើយ ដើម្បី​អនុញ្ញាត​ឲ្យHart ចេញ​ពី Man City ក្រោយ​ចំណាយ​ពេល​១២​ឆ្នាំ​នៅ Etihad Stadium។

ការ​មក​ដល់​របស់​អតីត​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អង់គ្លេស​​មាន​ឱកាស​ខ្ពស់​ឡើង​ជា​ដៃ​ទី​មួយ បន្ទាប់​ពី​អ្នក​​ចាំ​ទី​ជម្រើស​ដំបូង​ Nick Pope និង​ទី​២ Tom Heaton របស់ Burnley កំពុង​តែ​របួស​ទាំង​អស់។ Burnley នឹង​បើក​ឆាក​ប្រកួត​ដំបូង​នៅ Premier League ជាមួយ Southampton​​ នៅ​ថ្ងៃ​អាទិត្យ​នេះ៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី