ស្អាតយ៉ាងនេះ ឥឡូវតារាម៉ូដែលខ្មែរ-បារាំង Melia បានឈានមួយជំហានទៀតហើយ!
- 2018-08-08 03:19:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អាតយ៉ាងនេះ ឥឡូវតារាម៉ូដែលខ្មែរ-បារាំង Melia បានឈានមួយជំហានទៀតហើយ!
ចន្លោះមិនឃើញ
តារាម៉ូដែលកូនកាត់ខ្មែរ-បារាំង Melia ដែលកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងក្នុងពិភពដើរម៉ូដ ពេលនេះមានដំណឹងថា នាងបានឈានមួយជំហានទៀតហើយ។
តាមព័ត៌មាន កញ្ញា Melia គ្រោងហក់ចូលក្នុងសិល្បៈសម្ដែងទៀត ក្រោយពីបានសាកជាមួយការងារជាតារាម៉ូដែលមួយរយៈធំទទួលបានការចាប់អារម្មណ៍។ Melia ប្រាប់ថាគិតត្រឹមពេលនេះ នាងគ្រាន់តែតារាម៉ូដែល ប៉ុន្តែនាងចង់ក្លាយជាតារាសម្ដែងទៀត។ "ប្រមាណ២-៣សប្ដាហ៍ទៀត ខ្ញុំនឹងចូលរួមសម្ដែងក្នុងខ្សែភាពយន្តមួយរឿង ហើយបើខ្ញុំអាចធ្វើបានល្អ ខ្ញុំអាចក្លាយជាតារាសម្ដែងអាជីពម្នាក់ទៀត"។
យ៉ាងណា តារាស្រីមិនបានបញ្ចេញឡើយពីខ្សែភាពយន្តដែលនាងគ្រោងថត មានចំណងជើងអ្វី ផលិតកម្មណា ឬថតនៅពេលណានោះ។ Melia មានឈ្មោះពេញថា Melia Constantin ជាកូនកាត់ខ្មែរ-បារាំង ក្នុងនោះ ម្ដាយជាជនជាតិខ្មែរ ឪពុកជនជាតិបារាំង។ នាងបានកើត និងចម្រើនវ័យនៅប្រទេសបារាំង។
Melia បានមករស់នៅក្នុងប្រទេសកំណើតរបស់ម្ដាយអស់រយៈពេលប្រមាណ ៥ឆ្នាំមកហើយ ក្រោយគ្រួសារនាងបានមកប្រកបជំនួញមួយចំនួននៅទីនេះ។ នាងមានបងប្អូនចំនួន ៣នាក់ ប្រុស២ ស្រីនាង ហើយ Melia គឺជាកូនទី២នៅក្នុងគ្រួសារ។
មកដល់កម្ពុជា យុវតីកូនកាត់ប្រាប់ថា នាងស្រឡាញ់គ្រប់យ៉ាងពាក់ព័ន្ធនឹងសិល្បៈខ្មែរ ទើបសម្រេចចូលប្រឡូកនាមជាតារាម៉ូដែលតែម្ដង។ យ៉ាងណានាងចង់ក្លាយជាតារាសម្ដែងបន្ថែមទៀត ទើបសម្រេចទទួលការសម្ដែងក្នុងខ្សែភាពយន្តដូចខាងលើ។ បែបនេះក្ដី នៅមានឧបសគ្គមួយពាក់ព័ន្ធភាសាសម្រាប់ការទំនាក់ទំនង។
កើត និងធំធាត់នៅប្រទេសបារាំង Melia ចេះភាសាបរទេសច្រើន។ ប៉ុន្តែនាង ប្រាប់ថា បច្ចុប្បន្នរៀនខ្មែរបន្ថែម។ "ខ្ញុំកំពុងរៀនភាសាខ្មែរ ហើយខ្ញុំអាចនិយាយបានតិចតួចដែរ"៕