វីរបុរស​បិសាច​ក្រហម​ Neville នឹង​ពាក់​អាវ​ Liverpool ព្រោះ​មូលហេតុ​នេះ​

  • 2018-08-09 03:11:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gary Neville ជា​អ្នក​វិភាគ​នៅ​ Sky Sport នឹង​ជា​វីរបុរស​ក្រុម​ Manchester United ជំនាន់​យុគ​សម័យ​មាស​លោក​ Sir Alex នឹង​ពាក់​អាវ​ Liverpool មាន​ឈ្មោះ​ និង​លេខ​របស់​កីឡាករ​ Xherdan Shaqiri នៅ​លើ​ខ្នង។​

មូលហេតុ​​អតីត​ខ្សែ​ការពារ​វ័យ​ ៤៣​ឆ្នាំ​ត្រូវ​ធ្វើ​ដូច្នេះ​ព្រោះ​តែ​ចាញ់​ការ​ភ្នាល់​ទាត់​បាល់​ប៉េណាល់ទី​របស់​ Jamie Carragher ជា​អតីត​វីរបុរស​ Liverpool និង​ជា​មិត្ត​រួម​ការងារ​នៅ Sky Sport នា​ពេល​បច្ចុប្បន្ន។​ Neville ក្រៅ​ពី​ជា​កីឡាករ​ United រូប​គេ​ក៏​ជា​អ្នក​ស្អប់​ក្រុម​ Liverpool ផ្កាប់​មុខ​ និង​រិះគន់​ធ្ងន់​ៗ​លើ​ Shaqiri ដែល​មិន​អាច​ជួយ​ Stoke បន្ត​នៅ​ Premier League បាន។​

ឃើញ​ដូច្នោះ​ហើយ​ទើប​ Carragher ដែល​ទាត់​ប៉េណាល់ទី​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​ Neville ពាក់​អាវ​ Liverpool មាន​ឈ្មោះ​ Shaqiri នៅ​កម្ម​​ផ្សាយ​របស់​ Sky Sport នៅ​សប្ដាហ៍​នេះ៕

ប្រភព៖ Talk Sport   ប្រែសម្រួល៖ វីរ័ត្ន