ភាពយន្ត​ថ្មី "Big Brother” របស់​កុំកុំ​ មាន​ឱកាស​ដាក់​បញ្ចាំង​នៅ​សហរដ្ឋ​អាមេរិក

  • 2018-08-15 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​ចែក​ចាយ​រឿង​ Well Go USA មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក សម្រេច​ចិត្ត​ទិញ​សិទ្ធ​ភាពយន្ត "Big Brother” របស់​តារា​សម្ដែង​និង​ផលិតករ​ចិន​ជើង​ចាស់​ Donnie Yen ឬ​ កុំកុំ​។ ភាពយន្ត​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​ទូទាំង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី ៣១​ខែ​សីហា ឆ្នាំ ២០១៨​នេះ ពោល​គឺ​រយៈ​ពេល​មួយ​អាទិត្យ​ក្រោយ​ដាក់​បញ្ចាំង​នៅ​ប្រទេស​ចិន។

ក្នុង​រឿង​នេះ​លោក Donnie Yen សម្ដែង​ជា​តួអង្គ​អតីត​ទាហាន​ ត្រូវ​គេ​ជ្រើស​រើស​ឲ្យ​បំពេញ​បេសកកម្ម​ដ៏​លំបាក​និង​គួរ​ឲ្យ​អស់​សំណើច​មួយ។ បេសកកម្ម​នេះ​តម្រូវ​ឲ្យ​លោក​ធ្វើ​ជា​គ្រូ​បង្រៀន​ម្នាក់ ដែល​ត្រូវ​ដោះ​ស្រាយ​ជាមួយ​នឹង​បញ្ហា​របស់​សិស្សៗ​កំហូច​ជា​ច្រើន​នាក់​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ក៏​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​អតីតកាល​របស់​ខ្លួន​ផង​ដែរ។

ភាពយន្ត "Big Brother” នេះ​បាន​និពន្ធ​សាច់​រឿង​ដោយ​លោក Tai-lee Chan ផលិត​ដោយ​​លោក Donnie Yen, Wong Jing និង Connie Wong។

ទស្សនា​​វីដេអូ​Trailer ខាង​ក្រោម៖​​

ប្រភព៖ hollywoodreporter   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី