ភាពយន្តសម្ដែងដោយតួអង្គអាស៊ីនៅហូលីវូដ "Crazy Rich Asains” គ្រងតំណែងកំពូល Box Office
- 2018-08-20 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តសម្ដែងដោយតួអង្គអាស៊ីនៅហូលីវូដ "Crazy Rich Asains” គ្រងតំណែងកំពូល Box Office
ចន្លោះមិនឃើញ
ភាពយន្ត "Crazy Rich Asians” ដកស្រង់ចេញពីសៀវភៅប្រលោមលោកដ៏ល្បី ចំណងជើងដដែលនិពន្ធដោយលោក Kevin Kwan ដែលចាប់ផ្ដើមដាក់លក់កាលពីឆ្នាំ ២០១៣។ ភាពយន្តជាបានក្លាយជាភាពយន្តដំបូងនៅហូលីវូដ ដណ្ដើមបានតំណែងកំពូលនៅលើតារាង Box Office ដែលមានតួអង្គសញ្ជាតិអាស៊ីជាតួឯក។ តារាល្បីៗ ដូចជា Michelle Yeoh, Henry Golding, Contance Wu និង Ken Jeong ជាដើមសុទ្ធតែជាតារាសញ្ជាតិអាស៊ីល្បី បានបង្ហាញខ្លួននៅក្នុងភាពយន្តនេះទាំងអស់។
គិតត្រឹមចុងសប្ដាហ៍មុន "Crazy Rich Asians” រកចំណូលបាន ២៥,២ លានដុល្លារ យកឈ្នះរឿង "The Meg” តែបន្តិចតែប៉ុណ្ណោះគឺ ២១,២លានដុល្លារ។ ភាពយន្តចំណូលថ្មី "Mile 22” និង "Alpha” សុទ្ធតែមិនមានលទ្ធភាពរកចំណូលបាន ២០លានដុល្លារសប្ដាហ៍ដំបូង។
បណ្ដាភាពយន្តរកចំណូលច្រើនជាងគេនៅ Box Office សប្ដាហ៍មុននេះ៖
១០. “Mamma Mia! Here We Go Again” ប្រាក់ចំណូល ៣,៤លានដុល្លារ
៩. “Hotel Transylvania 3: Summer Vacation” ប្រាក់ចំណូល ៣,៧លានដុល្លារ
៨. “Slender Man” ប្រាក់ចំណូល ៥លានដុល្លារ
៧. “BlacKkKlansman” ប្រាក់ចំណូល ៧លានដុល្លារ
៦. “Christopher Robin” ប្រាក់ចំណូល ៨,៩លានដុល្លារ
៥. “Mission: Impossible – Fallout” ប្រាក់ចំណូល ១០,៥លានដុល្លារ
៤. “Alpha” ប្រាក់ចំណូល ១០,៥លានដុល្លារ
៣. “Mile 22” ប្រាក់ចំណូល ១៣,៦លានដុល្លារ
២. “The Meg” ប្រាក់ចំណូល ២១,២លានដុល្លារ
១. “Crazy Rich Asians” ប្រាក់ចំណូល ២៥,២លានដុល្លារ
បណ្ដា Trailer ភាពយន្តចំណូលថ្មី៖