ប្ដី​គំរូ! គ្រាន់​តែ​ចុះ​ពី​លើ​ឡាន ក៏ ​Kanye West មិនឲ្យ Kim Kardashain ចុះខ្លួនឯង​ដែរ

  • 2018-08-20 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ចាប់​ផ្ដើម​ទាក់ទង​គ្នា​ក្នុង​ឆ្នាំ ២០១២មក​ទល់​បច្ចុប្បន្ន តារា​រ៉េប Kanye West នៅ​តែ​ស្រឡាញ់ Kim Kardashian ខ្លាំង​មិន​ប្រួល​ប្រែ។

ជាក់​ស្ដែង កាល​ពី​​ថ្ងៃ​សៅរ៍​មុន​នេះ បាន​ធ្វើ​សកម្មភាព​មួយ​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍ និង​អត់​ទ្រាំ​មិន​សរសើរ​មិន​បាន។ ជា​ភ្ញៀវ​ពិសេស​ក្នុង​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​របស់​តារា​រ៉េប 2 Chainz ប្ដី​ប្រពន្ធ​មួយ​គូ​នេះ បាន​ក្លាយ​ជា​ចំណី​ចក្ខុ​មហាជន ជា​ជាង​កូន​ក្រមុំ​កូន​កំលោះ​ទៅ​ទៀត។

ខណៈ​មក​ដល់​កន្លែង​ប្រារព្ធ​ពិធី ជាមួយ​នឹង​ឡាន​ម៉ាក Mercedes G-Wagon របស់​ពួក​គេ​នោះ តារា​ចម្រៀង​រ៉េប Kanye West បាន​ចុះ​ពី​លើ​ឡាន ហើយ​ដើរ​សំដៅ​ទៅ​ទ្វា​ឡាន​ខាង​ប្រពន្ធ ក្រោយ​មក ក៏​បី​ភរិយា​របស់​លោក​ចុះ​ពី​លើ​ឡាន ពោរពេញ​ដោយ​ភាព​ផ្អែមល្ហែម ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា ស្ងើច​សរសើរ​ និង​ច្រណែន​ជា​ខ្លាំង៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា