កុំ​ភ្លេច​! ព្រឹក​នេះ​ សៀវម៉ី ប៉ះ​កីឡា​ការិនី​ស្រីលង្កា ខណៈ​កីឡាការិនី​ខ្មែរ-អាមេរិក ប៉ះ​វៀតណាម

  • 2018-08-20 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរនារី​ជា​​ក្តី​សង្ឃឹម​កម្ពុជា​ ស៊ន សៀវម៉ី នឹង​ប្រកួត​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២១​ សីហា​នេះ​ជា​មួយ​នឹង​កីឡា​ការិនី​ស្រី​លង្កា​ Ranuri ខណៈ​កីឡា​ការិនី​ខ្មែរ​-អាមេរិក​ Casandre Tubbs ត្រូវ​តទល់​នឹង​កីឡា​ការិនី​វៀតណាម​ Pham Thi Tha Heiu។

ស៊ន សៀវម៉ី ពេល​ហ្វឹកហាត់

កីឡា​ការិនី​ស្រី​លង្កា​ Wickramasinghalage Ranuri អាយុ​២៣​ឆ្នាំ​​ដែល​មាន​កម្ពស់​​១.៧៤​ម៉ែត្រ​ និង​ទម្ងន់​​៧២​គីឡូក្រាម។ កីឡា​ការិនី​ Ranuri មិន​សូវ​មាន​បទ​ពិសោធ​ច្រើន​ឡើយ​ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ។ ក្នុង​​ការ​ប្រកួត​ជើង​ឯក​តេក្វាន់ដូ​អាស៊ី​នៅ​ប្រទេស​វៀតណាម​ ឆ្នាំ​២០១៨​នេះ​ កីឡា​ការិនី​រូប​នេះ​​បាន​ចាញ់​ក្នុង​ជុំ​ដំបូង​ពោល​គឺ​វគ្គ​៣២​នាក់​តែ​ម្តង។ ដោយ​ឡែក​និយាយ​ពី​ចំណាត់​ថ្នាក់​ពិភព​លោក​វិញ គិត​ត្រឹម​ថ្ងៃ​ទី​១​ ខែ​កក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ​ កីឡា​ការិនី​​ស្រី​លង្កា​​នេះ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១២០។

ចំពោះ​កីឡា​ការិនី​កម្ពុជា​​ ស៊ន សៀវម៉ី​អាយុ​២១​ឆ្នាំ​​ដែល​មាន​កម្ពស់​​១.៨៣​ម៉ែត្រ​ និង​ទម្ងន់​​៧៣​គីឡូក្រាម។ ប្រការ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ស៊ន សៀវម៉ី ហាក់​មាន​ប្រៀប​ខាង​កម្ពស់​ ខណៈ​វីរនារី​កម្ពុជា​នេះ​​មាន​លក្ខណៈ​ពិសេស​ទាត់​ខ្ពស់​បាន​ច្រើន​តង់។

កីឡាការិនី Ranuri (រូបថត៖ Ranuri)

សៀវម៉ី ចាប់​លេង​តេក្វាន់ដូ​ឆ្នាំ​២០១៤​ និង​ក្លាយ​ជា​កីឡា​ការិនី​កម្ពុជា​តែ​ម្នាក់​គត់​​ឈ្នះ​មេដាយ​មាស​អាស៊ី​កាល​ពី​ឆ្នាំ​២០១៤។ កីឡា​ការិនី​កម្ពុជា​​​ក៏​ជា​ក៏​ជា​កីឡា​ការិនី​ទី​១​ដែល​ឈ្នះ​សិទ្ធិ​ពេញ​លេញ​ទៅ​កីឡា​អូឡាំពិក​នៅ​ប្រេស៊ីល​ និង​​ធ្លាប់​ប្រកួត​លើក​អូឡាំពិក​លើក​ដំបូង​ឆ្នាំ​២០១២​នៅ​អង់គ្លេស ព្រម​ទាំង​ឈ្នះ​មេដាយ​មាស​២​លើក​កីឡា​ស៊ីហ្គេម៕

និយាយ​ពី​ចំណាត់​ថ្នាក់​ពិភព​លោក​វិញ​គិត​ត្រឹម​ថ្ងៃ​ទី​១​ កក្កដា​ ២០១៨​ ស៊ន សៀវម៉ី ស្ថិត​នៅ​លេខ​ទី​​២៦​​​ក្នុង​វិញ្ញាសា​ -៧៣​គីឡូក្រាម​ លេខ​រៀង​ទី​៩៦​ក្នុង​វិញ្ញាសា​ +៧៣​គីឡូក្រាម​ និង​លេខ​រៀង​ទី​២៩៣​​ក្នុង​​វិញ្ញាសា​-៦៧​គីឡូក្រាម។

​បេក្ខនារី​ប្រកួត​វគ្គ​១៦​នាក់​ដំបូង​លើ​វិញ្ញាសា​ទម្ងន់​ +៦៧​គីឡូក្រាម​

  • ស៊ន សៀវម៉ី (កម្ពុជា) vs Ranuri (ស្រី​លង្កា)
  • Tshering Lham (ប៊ូតាន់) vs Khalim Mokhru (តាហ្ស៊ីគីស្ថាន)
  • Ma Tinghsia (ឆាយនីស​តៃបិ) vs Barua Rodoli (ឥណ្ឌា)
  • Rawal Nisha (នេប៉ាល់) vs Gao Pan (ចិន)
  • Zahra (អ៊ីរ៉ង់) vs Osipova Svetlana (អ៊ូបេគីស្ថាន)​
  • Rizki Delva (ឥណ្ឌូណេស៊ី) vs Lam Thi Ha Thanh (វៀតណាម)
  • Alora Kirstie Elaine (ហ្វីលីពីន) vs Deniz Cansel (កាហ្សាក់ស្ថាន)​ ​ ​ នៅ​ម៉ោង​ដំណាល​គ្នា​នេះ​ដែរ​ កីឡា​កីឡា​ការិនី​ខ្មែរ​-អាមេរិក​ Casandre Nico Tubbs ប៉ះ​កីឡា​ការិនី​វៀតណាម​ Pham Thi Thu Hien ក្នុង​ប្រភេទ​វិញ្ញាសា​​៥៧​គីឡូក្រាម។ ការ​ប្រកួត​នេះ​​ធ្វើ​ឡើង​ជុំ​៣២​នាក់​ដំបូង​ ប៉ុន្តែ​ក្នុង​ទិន្នន័យ​បង្ហាញ​តែ​កីឡា​ការិនី​៨​ប្រទេស​ប៉ុណ្ណោះ។

បេក្ខនារី​ប្រកួត​វគ្គ​៣២​​នាក់​ដំបូង​លើ​វិញ្ញាសា​ទម្ងន់​ -៥៧​គីឡូក្រាម

  • Casandre Nico Tubbs (កម្ពុជា) vs ​ Pham Thi Thu Hien (​វៀតណាម​)
  • Evanlinda (ទីម័រ​ខាង​កើត) vs Kayumova Caros (អ៊ូបេគីស្ថាន)
  • Feng Xiao (ម៉ាកាវ) vs Wasiq Mimra (ប៉ាគីស្ថាន)
  • Marzhan (កាហ្សាក់ស្ថាន) vs Parisa (អ៊ីរ៉ង់)

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម