Alli បញ្ចេញ​ស្ទីល​​ធ្វើ​ម្រាម​ដៃ​ថ្មីមួយ​បែប​ទៀត កាន់​តែ​ពិបាក​ជាង​មុន

  • 2018-08-23 02:57:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dele Alli បាន​បង្ហាញ​ស្ទីល​កាច់​ម្រាម​ដៃ​​ថ្មី​មួយ​បែប​ផ្សេង​ទៀត ដោយ​ពត់​ម្រាម​ដៃ​ចូល​គ្នា​ធ្វើ​​ជា​២​រង្វង់ រួច​យក​មក​ដាក់​នៅ​ភ្នែក​ទាំង​សងខាង។

​តារា​របស់ Spurs រូប​នេះ​​បាន​បញ្ចេញ​រូបភាព​ខ្លួនឯង​ធ្វើ​នូវ​ស្ទីល​ម្រាម​ដៃ​​ខាង​លើ​កាល​ពី​ម្សិលមិញ ខណៈ​មិត្តរួម​ក្រុម Georges-Kevin N'Koudou ដែល​ឈរ​នៅ​ពី​ក្រោយ​ធ្វើ​មិ​នដូច​ Alli សោះ។ កីឡាករ​វ័យ​២២​ឆ្នាំ​ទើប​តែ​ធ្វើ​ឲ្យ​​បណ្ដាញ​សង្គម​ក្នុង​ពិភពលោក​កក្រើក​ដោយ​សារ​តែ​ល្បែង "The Dele Alli Challenge” នាំ​ឲ្យ​គ្រប់គ្នា​ធ្វើ​​ត្រាប់​​តាម​គេ។

ប្រភព​​នៃ​ស្ទីល​អបអរ​បត់​ម្រាម​ដៃ​ម្ខាង​ដាក់​លើ​ភ្នែក​កើត​ឡើង​ពេល​ដែល Alli ទាត់​បញ្ចូល​ទី​លើ​ក្រុម Newcastle នៅ​ឯ​កីឡដ្ឋាន St James' Park កាល​ពី​ពីរ​សប្ដាហ៍​មុន។ ស្ទីល​នេះ​បាន​ក្លាយ​ជា Challenge មួយ​នាំ​កីឡាករ​បាល់ទាត់​ល្បី​ៗ​ជា​ច្រើន​ធ្វើ​តាម​ដូច​ជា Paul Pogba, Dani Alves និង Neymar ជា​ដើម៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី