កម្រមាន! មហោស្រព​សិល្បៈ​គំនូរ​លើ​ជញ្ជាំង​ខ្នាត​អន្តរជាតិ ១គីឡូម៉ែត្រ​លើក​ដំ​បូ​ង ​លេច​មុខ​នៅខ្មែរ

  • 2018-08-24 12:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​មាន​ការបើកសម្ពោធ​ជា​ផ្លូវការ​នៃ​មហោស្រព​ ​"ការ​បង្កើត​គំនូរ​លើ​ជញ្ជាំង​ខ្នាត​អន្តរជាតិ​មួយ​គីឡូម៉ែត្រ ការ​ប្រារ​ព្ធ​ពិធី​ប្រគំតន្ត្រី​រយៈពេល ៤៨ ម៉ោង ពិធីបុណ្យ​ម្ហូបអាហារ​ពិ​ភព​លោក ពិព័រណ៍​ច្នៃប្រឌិត​កំពូល​"។

ប្រមូល​ផ្តុំ​សិល្បករ​ថ្នាក់​កំ​ពូ​ល ដែល​មាន​ទ្រ​ង់​ទ្រាយ​ធំជាងគេ នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ក្នុង​នោះ ការទាក់ទាញ​ដ៏​ធំ​បំផុ​តមួយ​គឺ វិចិត្រសាល​គំ​នូ​រលើ​ជញ្ជាំង​មួយ​គីឡូម៉ែត្រ​ដំ​បូ​ង​គេ​នៅក្នុង​តំ​បន់​អាស៊ីអាគ្នេយ៍​។ ការបង្កើត​រូប​គំនូ​រតាមជញ្ជាំង​ខ្នាត​យក្ស​មួយ​នេះ ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​ស្មារតី​ជា​សាកល​ ដែលមាន​លក្ខណៈ​ពិសេស​គ្មាន​ពីរ​នៃ​វិ​ចិត្រករ​គំ​នូ​រលើ​ជញ្ជាំង និង​ជំនាញដ៏​អស្ចារ្យ​នៃ​គំ​នូរ​លើ​ជញ្ជាំង​។​

ថ្ងៃ​នេះ គឺជា​ថ្ងៃ​បើកសម្ពោធ​ជា​ផ្លូវការ​នៃ​មហោស្រព​សិល្បៈ​គំនូ​រលើជញ្ជាំង​ខ្នាត​អន្តរជាតិ​លើក​ដំ​បូ​ង​របស់​ព្រី​នស៍​ម៉ា​ណ័​រ​នៅ​ ដែល​ជា​មហោស្រព​សិល្បៈ​គំនូ​រលើជញ្ជាំង​ខ្នាត​អន្តរជាតិ​ដំ​បូ​ង​គេ​បង្អស់ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​បាន​ប្រារ​ព្ធ​ឡើងនៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀកស្វាយ ខេត្ត​កណ្តាល​។

ក្នុងនាម​ជា​គម្រោង​លេចធ្លោ​ដ៏​សំ​ខាន់​មួយ​របស់​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប នៅក្នុង​ឆ្នាំ​នេះ អ្នក​តំណាង​ម្នាក់​នៅ​ក្នុង​ក្រុម​បាន​ឱ្យ​ដឹង​ថា៖ "យើង​ខ្ញុំ​បាន​ចំណាយ​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត​យ៉ាងច្រើន​ក្នុង​ការ​រៀបចំគ​ម្រោ​ង​នេះ ដើម្បី​ឱ្យ​វា​ក្លាយជា​មហោស្រព​សិល្បៈ​កម្រិត​កំពូល​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក"។

ម​ជ្ឈ​មណ្ឌល​កម្សាន្ត​ព្រី​នស៍​ម៉ា​ណ័​រ ដែល​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័​ន្ធ​របស់​ក្រុមហ៊ុន​ព្រី​នស៍ ខ​ល​ឈ័រ អេ​ន ធួ​រី​ស​ត៍ ឌី​វេឡុ​ប​មិន ឬ​ក្រុមហ៊ុន​ព្រី​នស៍ ហ៊​ទីខ​ល​ឈ័រ ឌី​វេឡុ​ប​មិន គឺជា​គ​ម្រោង​ទេសចរណ៍វ​ប្បធ​ម៌​ប្រណិត​ដំ​បូ​ង​គេ​ដែល​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប បាន​បោះ​ដើមទុនដ៏​ធំ សម្រាប់​ការសាងសង់ នៅ​ច្រាំង​ទ​ន្លេ​មេគង្គនៃ​រាជធានី​ភ្នំ​ពេញ ព្រះរាជាណាចក្រ​កម្ពុជា​។ គ​ម្រោង​នេះមាន​ទីតាំង​ស្ថិត​នៅ​លើ​ច្រាំង​ទ​ន្លេ​មេគង្គ គ្រប​ដណ្តប់​លើ​ផ្ទៃដី​សរុប​ចំនួន ១៣៦ ០០០ ម៉ែត្រការ៉េ និង​មាន​អត្រា​រុក្ខជាតិ​បៃតង​ដុះ​លូតលាស់​ក្នុង​បរិវេណ​ចំ​នួន ៨៨% ។ ជា​សួន​កម្សាន្ត​សម្រាប់​ថ្ងៃ​ឈប់​សម្រាក ដែល​រួមបញ្ចូល​ការកម្សាន្ត​​ ការ​សម្រាក​លំហែកាយ និង​កសិកម្ម​ទំនើ​បជាប​ណ្តុំ​តែមួយ​។​

មហោស្រព​សិល្បៈ​គំនូរ​លើ​ជញ្ជាំង​ខ្នាត​អន្តរជាតិ​របស់​ព្រី​នស៍​ម៉ា​ណ័​រ​លើក​នេះ ត្រូវ​បាន​ប្រារ​ព្ធ​ឡើង​ក្នុងរយៈពេល​ពីរ​ថ្ងៃ ហើយ​ចំនួន​មធ្យ​ម​នៃ​អ្នក​ចូល​ទស្សនា​ត្រូវ​បាន​រំ​ពឹង​ថា​នឹង​មាន​លើស​ពី ៥ ០០០នាក់ ក្នុង​មួយថ្ងៃ​។ ខ្លឹមសារ​សំខាន់ៗ​នៃ​ព្រឹត្តិការណ៍​នេះ រួមមាន ការ​បង្កើត​គំនូ​រលើជញ្ជាំង ការ​ប្រគំត​ន្ត្រី ពិធីបុណ្យ​ម្ហូបអាហារ​ឆ្ងាញ់ៗ ទីផ្សារ​ច្នៃប្រឌិត ការ​តាំង​ពិ​ព័រ​ណ៌​គ្រឿង​បរិក្ខារ ការតាំង​ពិ​ពណ៌​សិល្បៈ​ជីវិត គំនូរ​លើ​ផ្ទៃមុខ។

ពិធីបុណ្យ​នេះ​គឺជា​ការ

នៅក្នុង​ព្រឹត្តិការណ៍​នេះ យើង​ខ្ញុំ​បាន​អញ្ជើញ​វិ​ចិត្រករ​គំ​នូ​រលើ​ជញ្ជាំង ក្រុម​តន្ត្រីករ ឌី​ជេ​ល្បីៗ​ដែល​មកពី​ប្រទេស​ជាច្រើន និង​អ្នក​ស្រលាញ់​សិល្បៈ ដែល​មកពី​គ្រប់​ទិស​ទី​ទូទាំង​ពិ​ភព​លោក​។ សិល្បករ​ដ៏​ល្បីល្បាញ​ទាំង​នេះ​ដែល​មកពី​ទូទាំង​ពិ​ភព​លោក មិន​ត្រឹមតែ​នាំមក​នូ​វ​ការសម្តែង​ច្រៀង និង​រាំ និង​ការ​ប្រគំឧបករណ៍​តន្ត្រី​ប៉ុ​ណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ការសម្តែង​ពី​បទ​ច​ម្រៀង​ដើម​ប្រចាំ​ក្នុងស្រុក​ផងដែរ​។ លើសពី​នេះ​ទៅទៀត ក៏​មាន​ការសម្តែង​ផ្ទាល់​ពី​សិល្បករ​ផ្សេងៗ​ទៀត ដូចជា ស្នាដៃ​សិល្បៈ​សម្តែង ការព្យាបាល​ដោយ​រល​ក​សំឡេង ពិធីបុណ្យ​សាសនា​សា​ម៉ាន់​ជាដើម​។​

ភាគ​ជោគ​ជ័យ​ក្នុងការ​ប្រារ​ព្ធ​ពិធី​អបអរសាទ​រ​មហោស្រព​សិល្បៈ​គំ​នូរ​លើ​ជញ្ជាំង​ខ្នាត​អន្តរជាតិ​លើក​ដំ​បូ​ង​របស់​ព្រី​នស៍​ម៉ា​ណ័​រ​នៅ​ប្រទេស​កម្ពុជា នឹង​ក្លាយជា​ការ​ទទួលស្គាល់​ជា​អន្ដរជាតិ និង​សម្រេចបាន​នូ​វ​គោលដៅ​នៃ​ការ​ជំរុញ​ឥទ្ធិពល​នៃ​អាស៊ីអាគ្នេយ៍។

អត្ថបទ៖ ថា ម៉ាលីដា