ទីក្រុង​១០​មាន​ភ្ញៀវ​ទេសចរ​​ទៅ​កម្សាន្ត​ច្រើន​ជាង​គេ​​លើ​លោក ភាគច្រើន​នៅ​អាស៊ី

  • 2018-08-25 03:04:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​​បើ​អ្នក​ចង់​រៀបចំ​ដណើរ​កម្សាន្ត អ្នក​ប្រហែល​ជា​គិត​ថា​គួរ​ទៅ​ទីក្រុង​នៃ​ប្រទេស​ណា? ខាង​ក្រោម​នេះ​គឺ​ជា​ទីក្រុង​របស់​ប្រទេស​ចំនួន​១០​ដែល​ឈរ​ចំណាត់​ថ្នាក់​លើ​គេ មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​ច្រើន​បំផុត ខណៈ​​បាងកករបស់​ប្រទេស​ថៃ​​​ឈរ​នៅ​ចំណាត់​ថ្នាក់​លើ​គេ។ នេះ​បើ​តាម​ការ​សិក្សា​​ថ្មី​​មួយ​ចុះ​ផ្សាយ​ដោយ World Atlas។

​១ ទីក្រុង​បាងកក ប្រទេស​ថៃ៖ ភ្ញៀវ​ទេសចរ​ ២១,៤៨ លាន​នាក់​

មាន​ភ្ញៀវទេសចរ​ទៅ​លេង​ច្រើន​ជាង​គេ​បំផុត​លើ​លោក។ នៅ​ឆ្នាំ​២០១៧ ភ្ញៀវ​ទេសចរ​ប្រមាណ ២១,៤៨ លាន​នាក់​បាន​ទៅ​ទស្សនា​ទីក្រុង​​មួយ​នេះ។ បាងកក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​​ជុំវិញ​ពិភពលោក​តាម​រយៈ​​ភាព​ល្បីល្បាញ​ខាង​ម្ហូប​អាហារឆ្ងាញ់ៗ ជាច្រើន និង ជីវិត​ពេលរាត្រី​ដ៏​រស់រវើក។ ទីក្រុង​នេះ​ដើរ​តួ​ជា​ចំណុច​ចាប់ផ្តើម និង ចំណុច​បញ្ចប់​សម្រាប់​អ្នក​ដំណើរ​ជាច្រើន​ដែល​ចង់​ទៅ​ទស្សនា​តំបន់​អាស៊ីអាគ្នេយ៍។

២ ទីក្រុង​ឡុង ប្រទេស​អង់គ្លេស៖ ភ្ញៀវ​ទេសចរ​ ១៩,៨៨ លាន​នាក់

ទីក្រុងឡុងគឺជាទីក្រុង​ ដែលមានសារមន្ទីរលំដាប់ពិភពលោកនិងតំបន់ទេសចរណ៍ជាច្រើនដូចជា London Eye, London Bridge, សារមន្ទីរអង់គ្លេសនិងច្រើនទៀត។ ភ្ញៀវទេសចរចំនួន ១៩,៨៨ លាន​នាក់ បាន​ទៅ​ទស្សនា​ទីក្រុង​នេះ​កាល​ពី​ឆ្នាំ​២០១៧។ វា​គឺ​ជា​ជា​កន្លែង​ទាក់ទាញ​ទេសចរ​ដ៏​ពេញនិយម​បំផុត​នៅ​ទ្វីបអឺរ៉ុប និង ជា​កន្លែង​ទេសចរណ៍​ដែល​ទាក់ទាញ​លំដាប់​​ទី២ នៅ​លើ​ពិភពលោក​បន្ទាប់​ពី​ប្រទេស​ថៃ។

៣ ទីក្រុង​ប៉ារីស ប្រទេស​បារាំង៖ ភ្ញៀវ​ទេសចរ​ ១៨ លាន​នាក់

៤ ទីក្រុងឌុយបៃ ប្រទេស​អារ៉ាប់រួម​​ ភ្ញៀវ​ទេសចរ​ ១៥,៣ លាន​នាក់

ឌុយបៃ

៥ ទីក្រុងញីវយ៉ក៖ ភ្ញៀវ​ទេសចរ​ ១២,៨ លាន​នាក់

៦ សិង្ហបុរី៖ ភ្ញៀវ​ទេសចរ​ ១២,១ លាន​នាក់

៧ ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី៖ ភ្ញៀវ​ទេសចរ​ ១២ លាន​នាក់

៨ ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​​ទួរគី៖ ភ្ញៀវ​ទេសចរ​ ១២ លាន​នាក់

៩ ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន៖ ភ្ញៀវ​ទេសចរ​ ១១,៧ លាន​នាក់

១០ ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង៖ ភ្ញៀវ​ទេសចរ​ ១០,២ លាន​នាក់

ឆឹងទូ

ទីក្រុង​ឆឹងទូ ប្រទេស​ចិន នឹង​ក្លាយ​ទៅ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម​បន្ទាប់​នៅ​ពេល​ដែល​ភ្ញៀវទេសចរ​ជាច្រើន​បាន​និង​កំពុង​​សម្រុក​ទៅ​លេង​ប្រទេស​ចិន ស្របពេល​ដែល​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា ក៏នឹង​ក្លាយ​​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ពេញ បន្ទាប់​ពី​ភ្ញៀវទេសចរ​ហូរហៀរ​មក​លេង​ក្នុង​តំបន់​អាស៊ី​មួយ​នេះ​ផង​ដែរ៕

ប្រភព៖ Worldatlas   ប្រែ​សម្រួល៖ សុខ លាងហ៊ត