​លំហាត់​ម្រាមដៃ​​បែប​បុរាណ​របស់​ជប៉ុន​ សាមញ្ញ តែ​ប្រយោជន៍​មិន​ធម្មតា​ដល់​រាងកាយ​និង​ផ្លូវ​ចិត្ត​

  • 2018-08-26 08:53:24
  • ចំនួនមតិ 1 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

ដោយសារ​តែ​មនុស្ស​កាន់​តែ​មមាញឹក មិន​សូវ​មាន​ពេល​សម្រាក នោះ​ទាំង​សុខភាព​ផ្លូវ​ចិត្ត​​របស់​គេ​កាន់​តែ​មាន​អារម្មណ៍​ថា​ស្រ្តេស និង សុខភាព​​ផ្លូវកាយ​ក៏​កាន់​តែ​មាន​ភាព​នឿយហត់។

ការ​អនុវត្ត​​ធ្វើ​លំហាត់​ម្រាមដៃ​​បែប​បុរាណ​របស់​ជប៉ុន នឹង​អាច​ប្រើប្រាស់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ដើម្បី​​បន្ធូរ​អារម្មណ៍ និងការ​សម្រាក។

ជីន ស៊ីន យ៊ុតស៊ុ (Jin Shin Jyutsu) គឺជាបច្ចេកទេស​លំហាត់​ម្រាមដៃ​របស់​ជប៉ុន​ ដែល​មាន​អាយុកាល​ប្រមាណ ១ ៥០០​ឆ្នាំ​មក​ហើយ ដើម្បី​ជួយ​ឲ្យ​រាងកាយ​ពេញ​ដោយ "ថាមពល​​​នៃ​ភាព​សុខដុម​​ក្នុង​ជីវិត"។

​នៅក្នុងអត្ថបទដើម ​​​ជីន ស៊ីន យ៊ុតស៊ុ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ជា "ផ្នែក​ខាងក្នុង​នៃ​ប្រាជ្ញា​របស់​មនុស្ស" ដែល​ជួយ​សម្រួល​ដល់ "ភាព​ស្មុគស្មាញ​នៃ​ជីវិត" ។​

  • មេដៃ​តំណាង​ឲ្យ​កង្វល់
  • ចង្អុល​ដៃ​តំណាង​ឲ្យ​សេចក្តី​ភ័យ​ខ្លាច
  • ម្រាម​កណ្តាល​តំណាង​ឲ្យ​កំហឹង
  • ដៃ​នាង​តំណាង​ឲ្យ ភាព​សោកសង្រេង និង ការ​មិន​មាន​សុវត្ថិភាព
  • កូន​ដៃ​តំណាង​ឲ្យ​ទំនុក​ចិត្ត

ដើម្បី​​បន្ធូរ​អារម្មណ៍ និង ការ​សម្រាក៖ ក្តោប​មេ​ដៃ​ឲ្យ​តឹង​ពី​១​ទៅ​​២​នាទី រួច​បន្ត​ធ្វើ​របៀប​នេះ​​​លើម្រាម​​ចង្អុល​ ម្រាម​កណ្តាល ដៃ​នាង និង ចុង​ក្រោយ​​កូន​ដៃ។

បន្ទាប់​មក​​ធ្វើ​ដូច​គ្នា​ទៅ​ដៃ​ម្ខាង​ទៀត​ ដោយ​ក្តោប​ម្រាម​ដៃ​ឲ្យ​តឹង​​ពី​១​ទៅ​​២​នាទី ដេញ​ពី​ មេ​ដៃ ម្រាម​ចង្អុល ម្រាម​កណ្តាល ដៃ​នាង និង កូន​ដៃ។

ធ្វើ​របៀប​នេះ​ជា​រៀងរាល់​ថ្ងៃ ដោយ​ចំណាយ​ពេល​ពី ១០ ទៅ ២០ ក្នុង​១​ថ្ងៃ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​បាន​បន្ធូរ​អារម្មណ៍ និង ការ​សម្រាក​រាងកាយ​និង​ផ្លូវ​ចិត្ត​យ៉ាង​មាន​ប្រសិទ្ធភាព។

សម្រាប់​បន្ធូរ​​ភាព​តានតឹង (stresss) ភ្លាមៗ ៖ យក​មេដៃ​របស់​អ្នក​សង្កត់​ទៅ​លើ​បាត​ដៃ​រយៈ​ពេល​២​នាទី រួច​​ធ្វើ​របៀប​នេះ​ទៅ​ដៃ​ម្ខាង​ទៀត។

អនុវត្ត​ជា​រៀងរាល់ថ្ងៃ នោះ​អ្នក​នឹង​ឃើញ​តុល្យភាព​ខាង​ក្នុង​រាងកាយ​របស់​អ្នក​ល្អ​ប្រសើរ​ឡើង។

សូម​ទស្សនា​វីដេអូ​លំហាត់​ម្រាម​ដៃ​ខាង​ក្រោម៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សុខ លាងហ៊ត