អង្គស្នួល​​បំបាក់​ជ្រោយចង្វារ​ញាក់​សាច់​ ​ដើម្បី​ឡើង​វគ្គ​បន្ត​​ពាន Acleda Cup 2018

  • 2018-09-02 05:54:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់​ទាត់​សាខា​ស្រុក​អង្គ​ស្នួល–ឃុំ​បែកចាន​បាន​បំបាក់​ក្រុម​សា​ខា​ជ្រោយចង្វារ ដោយ លទ្ធផល ១២-០ ខណៈ​ក្រុម​សាខា​ឫស្សី​កែវ​ប្រកួត​ចាញ់​ក្រុម​ផ្សារ​ដើមថ្កូវ ៣-២​ នៅ​ក្នុង​ការ​ប្រកួត​បញ្ចប់ វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល ​កាល​ពី​ម្សិល​មិញ​នេះ​​នៅ​កីឡដ្ឋាន​វេស្ទើន​នៃ​ព្រឹត្តិការណ៍​ ACLEDA CUPរដូវ​កាល ២០១៨។

សកម្មភាព អង្គស្នួល និង ជ្រោយចង្វារ

១២​គ្រាប់​របស់​ក្រុម​ស្រុក​អង្គស្នួល​ធ្វើ​​បាន​ដោយ​ដោយ​កីឡាករ ភុន រដ្ឋា ៥ គ្រាប់​, ៤​គ្រាប់​រក​បាន​ដោយ​កីឡាករ​ ឈាន បូរ៉ា ២គ្រាប់ដោយកីឡាករ យ៉ង់ ស៊ីនាង ខណៈ១គ្រាប់បន្ថែមរកបានដោយកីឡាករ ចាន់ កក្កដា។ ​ក្រុម​អង្គស្នួល​៧ប្រកួត​របស់ខ្លួន​ ឈ្នះ​៥ប្រកួត ស្មើ១ប្រកួត និង​ចាញ់ ១ប្រកួត ដែល​ធ្វើ​ឲ្យ​ក្រុម​នេះ​បន្ត​កៅអី​ទៅ​ប្រកួត​បន្ត​នៅ​វគ្គ​ខ្វែង​ពូល​ជា​បន្តទៀត។ ចំពោះ​ក្រុម​ខណ្ឌ​ជ្រោយ​ចង្វារ បាន​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​ហើយ មិន​បាន​ឡើង​ទៅ​ប្រកួត​វគ្គ​បន្ត​ឡើយ ពោល​គឺ​ធ្លាក់​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ B ដោយ៧ប្រកួត​ចាញ់​ទាំ​ង​៧​ប្រកួត។

ចំពោះ​១​ប្រកួត​ទៀត​នៅ​កីឡដ្ឋាន​វេស្ទើន​ដដែល​នេះ​ គឺ​ក្រុម​ឫស្សីកែវ​ចាញ់​ក្រុម​ផ្សារ​ដើម​ថ្កូវ​ ២​ទល់​៣ ប៉ុន្តែ​ក្រុម​ទាំង​ពីរ​លេង​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ពីព្រោះ​ពួក​គេ​ត្រូវ​បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូល​A ដូច​ៗគ្នា។ នៅ​ក្នុង​ការ ប្រកួត​នៅ​វគ្គទី​១ ក្រុម​ឫស្សីកែវ​បាន​បើក​ការ​នាំ​មុខ ២-០ ដែល​រក​បាន​ដោយ​កីឡាករ ភន សុភ័ក្ត្រា និង​កីឡា ករ អេង សុធា ប៉ុន្តែនៅវគ្គទី២ ក្រុម​ផ្សារ​ដើមថ្​កូវ​ដណ្តើម​បាន​លទ្ធផល​ដ៏​ល្អ​ឡើងវិញ ដោយ​រកបាន៣ គ្រាប់​ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ សានួន ភាវី និង​កីឡាករ គុយ សម្បត្តិ ខណៈ១គ្រាប់ទៀត ជា​គ្រាប់​បាល់ Own Goal របស់​ឫស្សីកែវ។

ដោយ​ឡែក​៣​ប្រកួតផ្សេងទៀត នៅ​កីឡដ្ឋាន ផ្កាយសមុទ្រ​វិញ គឺ​ក្រុម​សាខា​ព្រែកតាមាក់​យក ឈ្នះ​ក្រុម​សាខា​ពោធិ៍ចិនតុង នៅ​ក្នុងលទ្ធផល ១៤-​៣ សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ​B ដែល​១៤​គ្រាប់​របស់ ក្រុម​ព្រែក​តាមាក់ ធ្វើ​បាន​​ដោយ​កីឡាករ វុធ ដាវ៉ាត់, ចាន់ សក្កដា, គន់ សេរីសក្កដា, នេត សុវណ្ណៈ, សំ បូរី និងកីឡាករ លន់ឌំរដ្ឋា ខណៈ៣គ្រាប់​របស់​សាខា​ពោធិ៍ចិនតុង រក​បាន​ដោយ​កីឡាករ សូ វណ្ណៈ និង​ម៉ៅ ម៉េត។

ចំពោះ​ក្រុម​ការិយាល័យ​កណ្តាល–គ​បាន​បំបាក់​ក្រុម​សាខា​ក្រុង​ភ្នំពេញ ២៤-​១។ ជាមួយ​នឹង​ជ័យ ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ការិយា​ល័យកណ្តាល–គ ឈ្នះ​៤ប្រកួត និងស្មើ៣ប្រកួត ក្រោយ​ឆ្លង​កាត់​៧​ប្រកួត។ រីឯ ៧ប្រកួត​របស់​ក្រុង​ភ្នំពេញ ឈ្នះ​២ប្រកួត និង​ចាញ់​​៧​ប្រកួត។

សម្រាប់​ក្រុម​ព្រែក​អញ្ចាញ​ចាញ់​ស្រុក​ឧត្តុង្គ ៥-២​ ដែល​២គ្រាប់​ចាញ់​របស់​ក្រុម​នេះ​រក​បាន​ដោយ កីឡាករ ចាយ ពិសិដ្ឋ , សន ចាន់ធូ ស្រប​ពេល​​៥គ្រាប់​របស់​ស្រុក​ឧត្តុង្គ​រក​បាន​ដោយ​កីឡាករ​គង់ សេរីវុឌ្ឍ, ផាត ចាន់ថា, យ៉ន រិទ្ធី, ឌុល ពន្លឺ និង​កីឡាករ ដារ៉ារិទ្ធ ពិសិដ្ឋសំឡង ហើយ​២​ក្រុម​នេះ​បាន​ធ្លាក់​ចេញ​ត្រឹមវគ្គ សន្សំ​ពិន្ទុ​ក្នុងពូលC ដូច​ៗគ្នា៕

សកម្មភាព​ខ្លះ​ៗ​នៅ​ទីលាន​ស្កាយ​សមុទ្រ៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​