Yaya Toure រក​បាន​ក្លឹប​ថ្មី​ហើយ តែ​មិនមែន​ក្លឹប​ក្នុង​ទីក្រុង​ឡុងដ៏​ទេ

  • 2018-09-03 03:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Yaya Toure អតីត​កីឡាករ​របស់ Manchester City បាន​សម្រេច​​ត្រលប់​ទៅ​ចូលរួម​ជាមួយ​ក្លឹប​ក្រិក Olympiacos​ វិញ​ហើយ ដោយ​បាន​ច្រាន​សំណើ​ពី​ក្លឹប​នៅ​អឺរ៉ុប អាស៊ី​និង​អាមេរិក​ជា​ច្រើន។

កីឡាករ​សញ្ជាតិ​កូឌីវ័រ​បាន​​សម្រេច​ចិត្ត​​ទៅ​លេង​ឲ្យ​ក្លឹប​ចាស់​វិញ​ នៅ៥​ថ្ងៃ​បន្ទាប់​ពី​ភ្នាក់ងារ​របស់​គេ​ប្រកាស​ថា បាន​ធ្វើ​តេស្ដ​សុខភាព​ជាប់​ជាមួយ​ក្លឹប​មួយ​ក្នុង​ទីក្រុង​ឡុងដ៏​ប្រទេស​អង់គ្លេស។ Toure ធ្លាប់​ជា​កីឡាករ​របស់ Olympiacos កាល​រដូវ​កាល​២០០៥-០៦ លេង​បាន​២០​ប្រកួត​ ទាត់​បញ្ចូល​ទី​៣​គ្រាប់។​

ឆ្នាំ​២០០៦ កីឡាករ​វ័យ​៣៥​ឆ្នាំ​ក៏​បាន​ផ្លាស់​ទៅ​លេង​នៅ Monaco ក្រោយ​មក​ឆ្នាំ​បន្ទាប់​ផ្ទេរ​ទៅ​ Barcelona រហូត​ដល់​ឆ្នាំ​២០១០។ ២០១០ ដល់​២០១៨ Yaya Toure រួមរស់​ក្រោម​ដំបូង​របស់ Man City លេង​បាន​​២៣០​ប្រកួត រក​គ្រាប់​បាល់​បាន​៥៩​គ្រាប់។ កិច្ចសន្យា​របស់​គេ​ជាមួយ​ក្លឹប​អ្នក​មាន​នៅ​អង់គ្លេស​មួយ​នេះ​ទើប​តែ​អស់​នៅ​ឆ្នាំ​២០១៨​នេះ៕

​​

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី