ពិត​ជា​ខ្លាំង "Crazy Rich Asains” គ្រង​តំណែង​ Box Office ៣​សប្ដាហ៍​ជាប់​គ្នា

  • 2018-09-03 09:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចាប់​ដាក់​បញ្ចាំង​ក្នុង​រយៈ​ពេល​៣​សប្ដាហ៍​កន្លង​ទៅ​នេះ​ ភាពយន្ត​ហូលីវូដ​ប្រមូល​ផ្ដុំ​ដោយ​តារា​សញ្ជាតិ​អាស៊ី​ល្បីៗ​ជា​ច្រើន បាន​ឈ្នះ​ដាច់​ដំណែង​លេខ​១​លើ​កំពូល​តារាង​ Box Office ទាំង​៣​សប្ដាហ៍​តែ​ម្ដង។ គិត​មក​ដល់​ពេល​នេះ "Crazy Rich Asians” រក​ចំណូល​បាន​ដល់​ទៅ ១១១​លាន​ដុល្លារ​ឯណោះ​ តែ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ មូល​ហេតុ​ដែល​ភាពយន្ត​នេះ​ទទួល​បាន​ជោគជ័យ​ដូច្នេះ​គឺ​ដោយ​សារ​តែ ភាព​ខុស​ប្លែក​ពី​បណ្ដា​ភាពយន្ត​ហូលីវូដ​ផ្សេងៗ​ទៀត​ដែល​ភាគ​ច្រើន​សុទ្ធ​តែ​សម្ដែង​ដោយ​ជនជាតិ​ស្បែក​ស។

តួ​សម្ដែង​រឿង "Crazy Rich Asians"

មិន​ត្រឹម​តែ​ប៉ុណ្ណោះ "Crazy Rich Asians” ផ្ដល់​ឲ្យ​អ្នក​មើល​នូវ​ រូប​ភាព​មួយ​បង្ហាញ​ពី​បណ្ដា​អ្នក​មាន​នៅ​អាស៊ី ចំពោះ​ការ​រស់​នៅ​និង​រៀប​ចំ​គ្រួសារ​ជា​ដើម។ ក្រៅ​ពី​ភាពយន្ត​នេះ "The Meg” និង "Mission: Impossible – Fallout” នៅ​តែ​បន្ត​បង្ហាញ​ខ្លួន​លើ​បណ្ដាញ​សង្គម​ដដែល។

ឈុត​ឆាក​ពី​ក្នុង​រឿង "Operation Final"

ចំពោះ​ភាពយន្ត​ថ្មី​ដែល​បង្ហាញ​ខ្លួន​លើ​តារាង Box Office គឺ​ភាពយន្ត "Operation Finale” និយាយ​អំពី​រឿង​រ៉ាវ​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​រង្គាល​ទៅ​លើ​ជនជាតិ​ជ្វីស​ពី​បណ្ដា​ពួក​ឌីសផាស៊ី។

បណ្ដា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ទាំង​១០ លើ​ Box Office៖

១០. “Mile 22” ប្រាក់​ចំណូល ៣,៦​លាន​ដុល្លារ

៩.​ “BlacKkKlansman” ប្រាក់​ចំណូល​ ៤,១​លាន​ដុល្លារ

៨. “The Happytime Murders” ប្រាក់​ចំណូល​ ៤,៤​លាន​ដុល្លារ

៧. “Alpha” ប្រាក់​ចំណូល ៤,៥​លាន​ដុល្លារ

៦. “Christopher Robin” ប្រាក់​ចំណូល​ ៥​លាន​ដុល្លារ

៥. “Searching” ប្រាក់​ចំណូល ៥,៧​លាន​ដុល្លារ

៤. “Operation Finale” ប្រាក់​ចំណូល​ ៦​លាន​ដុល្លារ

៣. “Mission: Impossible – Fallout” ប្រាក់​ចំណូល​ ៧​លាន​ដុល្លារ

២. “The Meg” ប្រាក់​ចំណូល ១០,៥​លាន​ដុល្លារ

១. “Crazy Rich Asians” ប្រាក់​ចំណូល ២២,២​លាន​ដុល្លារ

Trailerភាពយន្ត​ចំណូល​ថ្មី៖

ប្រភព៖ imdb   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី