មួយទៀតហើយ! តារាបូលីវូដល្បីយក iPhone ផ្សាយពី Google Pixel 2 XL

  • 2018-09-06 06:59:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​​ BGR ​តារា​បូលីវូដ ​Anushka Sharma បាន​ចុះ​កុងត្រា​ជា​មួយ​ក្រុមហ៊ុន​​ Google នៅ​ប្រទេស​ឥណ្ឌា​ដើម្បី​ផ្សព្វផ្សាយ​ពី​ Pixel 2 XL។ ​ថ្មីៗ​នេះ​ តារា​ស្រី​រូប​នេះ​បាន​ចែក​ចាយ​រូបភាព​ពីរ​សន្លឹក​​ដែល​ថត​ចេញ​ពី​ Pixel 2 XL នៅ​លើ​ Twitter ដោយ​បាន​ប្រើ​ប្រាស់​ Hashtag #Pixel2XL និង #TeamPixel។

យ៉ាងណា​អ្នក​ផលិត​វីដេអូ​ Review ដ៏​ល្បី​ Marquess Brownlee បាន​រក​ភស្តុតាង​ឃើញ​ថា​​រូបភាព​ទាំង​នេះ​ ត្រូវ​បាន​បង្ហោះ​ឡើង​តាម​រយៈ​ iPhone ឯណោះ​ទេ។ ចំណុច​នេះ​ធ្វើ​ឲ្យ​គ្រប់​គ្នា​សង្ស័យ​ថា​​ តើ​រូបភាព​ទាំង​នេះ​ថត​ចេញ​ពី​ iPhone X ឬ Pixel 2 XL ឬ​ក៏​កាមេរ៉ា DSLR នោះ។

ក្រោយ​ដឹង​ពី​កំហុស​នេះ​ តារា​ស្រី​ខាង​លើ​បាន​លុប​រូបភាព​ចេញ​ពី​គណនី​ Twitter និង​បង្ហោះ​សា​ឡើង​វិញ​​តាម​រយៈ​ Twitter Web Client ដែល​បើក​តាម​រយៈ​ Browser របស់​ទូរសព្ទ៕​​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង