វីរបុរស​របស់ Chelsea, Terry កំណត់​គោល​ដៅ​ទៅ​រុស្ស៊ី​ដើម្បី​បន្ត​អាជីព​

  • 2018-09-09 02:49:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​របស់​ Chelsea កីឡាករ​ Jorn Terry បាន​កំណត់​គោល​ដៅ​របស់​ខ្លួន​ទៅ​លេង​នៅ​ក្លឹប Spartak Moscowដើម្បី​បន្ត​អាជីព​បាល់ទាត់​របស់​ខ្លួន​ បន្ទាប់​ពី​ចាក​ចេញ​ពី Aston Villa។

​កីឡាករ​មាន​៣៧​ឆ្នាំ​រូប​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពិនិត្យ​សុខភាព​​ក្នុង​ការ​ផ្លាស់​ទៅ​លេង​នៅ​លីគទី​១​របស់​រុស្ស៊ី ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​ អតីត​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ នឹង​ចុះ​កុង​ត្រា​ចំនួន ២​រដូវ​កាល​នៅ​​​ទី​នោះ។

ទាក់ទង​ការ​ផ្ទេរ​ទៅ​ទឹក​ដី​រុស្ស៊ី​នេះ Terry បាន​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​ជា​មួយ Aston Villa ថា «​ខ្ញុំ​​ស្រលាញ់​ពេលវេលា​ដែល​ខ្ញុំ​បាន​នៅ Aston Villa ។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​​កង្វល់​ថា យើង​មិន​បាន​ឡើង​ទៅ​លីគ​កំពូល​»៕ ​​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី