Acleda Cup៖កំពង់ត្រឡាច យក​ឈ្នះ​​ការិយាល័យ​កណ្ដាល B ៤-២ មុន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​

  • 2018-09-09 07:17:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់ ស្រុក​កំពង់​ត្រឡាច បាន​យក​ឈ្នះ​ក្រុម​បាល់ទាត់​ការិយាល័យ​កណ្ដាល B ៤-២ ក្នុង​ជំនួប​ចុង​ក្រោយ​ក្នុង​ពូល​​ C របស់​ខ្លួន​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការណ៍​ពាន Acleda Cup 2018 ដែល​បាន​ប្រកួត​កាល​ពី​ម្សិល​មិញ​នេះ​នៅ​ទីលាន​វេស្ទើន។

ក្រុម​ស្រុក​កំពង់​ត្រឡាច

៤​គ្រាប់​របស់​កំពង់​ត្រឡាច​ធ្វើ​បាន​ដោយ​កីឡាករ ស៊ុន ចាន់​វិបុល, រ៉ឺម សៀកឡេង, ឌី ធន​វឌ្ឍនា និង សាន់ បូសេង ម្នាក់​១​គ្រាប់​ ស្រប​ពេល​២​គ្រាប់​របស់​​ការិយាល័យ​កណ្ដាល B រក​បាន​ដោយ​កីឡាករ រដ្ឋា វិសុទ្ធ និង កុយ កាណាដា ម្នាក់​មួយ​គ្រាប់​។ ​​ពូល​នេះ​គឺ កំពង់​​ត្រឡាច​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ដោយ​ឈ្នះ​ទាំង ៧ ប្រកួត​​ក្នុង​ចំណោម ៧ ប្រកួត រីឯ​ការិយាល័យ​កណ្ដាល B ​បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​នេះ​ ដោយ​ឈ្នះ​៤​ស្មើ ១ និង​ចាញ់​២​ក្នុង​ចំណោម ៧ ប្រកួត​។

​នៅ​ទីលាន​នេះ​ដដែល​គឺ​ក្រុម​ដែល​លេង​បង្គ្រប់​កិច្ច​​ដូច​គ្នា​ប្រចាំ​ពូល D ​នោះ​​គឺ​ក្រុម សាខា​ចោមចៅ​បាន​ចាញ់​ក្រុម សាខា​ខេត្ត​កណ្ដាឡ៥-១ ដោយ​១​គ្រាប់​របស់​ចោម​ចៅ​រក​បាន​​ដោយ​គ្រាប់​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​សាខា​ខេត្ត​កណ្ដាល ស្រប​ពេល​៥​គ្រាប់​របស់​សាខា​ខេត្ត​កណ្ដាល​រក​បាន​ដោយ​កីឡាករ តុប និរ័ត្ន ៣​គ្រាប់ ឆឹង ប៊ុនណារ៉ូ និង ម៉ាក ទិត្យ ម្នាក់​១គ្រាប់។ ​ក្រុម​ទាំង​ពីរ​នេះ​គឺ​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​ខាង​លើ​ដូច​គ្នា​ ដោយ​ចោម​ចៅ​ឈ្នះ​១​ចាញ់​៤ ស្មើ​១​ក្នុង​ចំណោម ៦ ប្រកួត​ ស្រប​ពេល​ សាខា​ខេត្ត​កណ្ដាល​ឈ្នះ ៣ ចាញ់​៤ ក្នុង​ចំណោម ៧ ប្រកួត។

ក្រុម ការិយាល័យ​កណ្ដាល B

ចំណែក​នៅ​ទីលាន​ស្កាយ​សមុទ្រ​ឯ​នោះ​វិញ​ក៏​មាន​ការ​ប្រកួត​ចំនួន​ពីរ​គូ​ផង​ដែរ ដោយ​​ក្រុម​​​​ម៉ៅសេងទុង ចាញ់​ក្រុម​ស្រុក​បាទី ៤-០ ដែល​៤​គ្រាប់​របស់​ស្រុក​បាទី​រក​បាន​ដោយ​កីឡាករ ណុន សារី ២ គ្រាប់ អៃ សំអូន និង​ ផេង សុភឿន ​ម្នាក់​១​គ្រាប់។ សម្រាប់​ស្រុក​បាទី​៧​ប្រកួត​ឈ្នះ​៥​ចាញ់​២ ខណៈ​ក្រុម​ម៉ៅសេងទុង ឈ្នះ​១​ចាញ់​៦​ក្នុង​ចំណោម ៧ ប្រកួត។

​នៅ​ទីលាន​នេះ​ដដែល​​មួយ​គូ​ទៀត​គឺ​ក្រុម​ទួលគោក​​ចាញ់​ស្រុកឧដុង្គ​​ ៤-២ ដែល​២​គ្រាប់​របស់​ទួលគោក​រក​បាន​ដោយ​កីឡាករ អ៊ុច សុភឹន និង ភឹន ផលគុណ ​រីឯ​៤​គ្រាប់​របស់​ស្រុក​ឧត្ដម​រក​បាន​ដោយ​កីឡាករ គង់ សេរីវឌ្ឍនា​៣​គ្រាប់ និង​អ៊ុំ មករា ១​គ្រាប់​។ សម្រាប់​ទួល​គោក​​បាន​ធ្លាក់​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​​ពូល C នេះ​ហើយ ដោយ​ឈ្នះ​៣ ចាញ់​៤​ក្នុង​ចំណោម ៧​ប្រកួត ស្រប​ពេល​ក្រុម​​ស្រុក​ឧដុង្គ​ក៏​ធ្លាក់​ដូច​គ្នា​​ដោយ ៧​ប្រកួត​ឈ្នះ​​២​ស្មើ​២​ចាញ់​៣៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​