“The Nun” លង​បន្លាច​គេ​រហូត​ជាប់​តំណែង​កំពូល​ Box Office

  • 2018-09-10 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ថ្មី​បែប​រន្ធត់​ពី​ហូលីវូដ​ "The Nun” បាន​គ្រង​តំណែង​ Box Office សប្ដាហ៍​នេះ​ដោយ​រក​ចំណូល​បាន​ ៥៣,៥​លាន​ដុល្លារ​នៅ​សហរដ្ឋ​អាមេរិក។ ភាពយន្ត​នេះ​និយាយ​អំពី​រឿងរ៉ាវ​ពាក់ព័ន្ធ​របស់​តួ​អង្គ​ខ្មោច​ដូន​ជី​ឈ្មោះ Valak ដែល​បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​ក្នុង​សេរី​រឿង "Conjuring”។ "The Nun” បាន​បំបាក់​ភាពយន្ត "Crazy Rich Asians” ដែល​គ្រង​តំណែង​ Box Office អស់​រយៈ​ពេល​៣​សប្ដាហ៍​កន្លង​ទៅ​នេះ។

ទោះ​បី​ជា​ទទួល​បាន​ភាព​ជោគជ័យ​លើ​ Box Office យ៉ាង​ណា​ក្ដី​ ភាពយន្ត​ "The Nun” មិន​សូវ​ជា​ទី​ពេញ​ចិត្ត​របស់​ពួក​អ្នក​ជំនាញ​ភាពយន្ត​ឡើយ ដោយ​សារ​ភាពយន្ត​នេះ​ពេល​វេលា​ខ្លី​ពេក និង​សាច់​រឿង​មិន​​សូវ​ជា​លេច​ធ្លោ។

បណ្ដា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​បំផុត​លើ Box Office ទាំង​១០៖

១០. “BlacKkKlansman” ប្រាក់​ចំណូល​ ១,៦​លាន​ដុល្លារ

៩. “Alpha” ប្រាក់​ចំណូល​ ២,៥​លាន​ដុល្លារ

៨. “Operation Finale” ប្រាក់​ចំណូល​ ៣​លាន​ដុល្លារ

៧. “Christopher Robin” ប្រាក់​ចំណូល​ ៣,២​លាន​ដុល្លារ

៦. “Mission: Impossible – Fallout” ប្រាក់​ចំណូល​ ៣,៨​លាន​ដុល្លារ

៥. “Searching” ប្រាក់​ចំណូល ៤,៥​លាន​ដុល្លារ

៤. “The Meg” ប្រាក់​ចំណូល​ ៦​លាន​ដុល្លារ

៣. “Peppermin” ប្រាក់​ចំណូល​ ១៣,៣​លាន​ដុល្លារ

២. “Crazy Rich Asians” ប្រាក់​ចំណូល​ ១៣,៦​លាន​ដុល្លារ

១. “The Nun” ប្រាក់​ចំណូល​ ៥៣,៥​លាន​ដុល្លារ

បណ្ដា Trailers ភាពយន្ត​ចំណូល​ថ្មីៗ៖

ប្រភព៖ imdb   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម