ឡានទម្លាក់ពីកុងតឺន័រ កំពុងមានទីផ្សារសម្រាប់អ្នកគួកជេលក់បន្ត
- 2018-09-11 02:39:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានទម្លាក់ពីកុងតឺន័រ កំពុងមានទីផ្សារសម្រាប់អ្នកគួកជេលក់បន្ត
ចន្លោះមិនឃើញ
របរគួកជេឡាន ឬហៅថាឈ្មួញកណ្ដាលគឺជាអ្នកដែលដែលទិញឡានមួយទឹកពីអ្នកប្រើប្រាស់យកទៅលក់បន្ត ឬទិញឡានទម្លាក់ពីកុងតឺន័រជាដើម។
អ្នកប្រកបរបរគួកជេឡានមួយរូប សុំមិនបញ្ចេញឈ្មោះបានប្រាប់ Sabay ថា របរគួកជេឡាននេះមិនទៀងឡើយ ជួនទិញបានឡានដែលគេលក់ប្រញាប់ និងកំពុងមានទីផ្សារបានធូរថ្លៃ យកមកលក់បន្តបានចំណេញបានច្រើនក៏មាន តិចក៏មាន។
អ្នកគួកជេមានបទពិសោធន៍រកស៊ីឡានជាច្រើនឆ្នាំនេះប្រាប់ថា ពីមុនមិនសូវមានអ្នកចេះរកស៊ីបែបនេះច្រើន ចេះតែរកបានគួរសម តែដល់ពេលឥលូវមានច្រើនពិបាករកស៊ីណាស់។ លោកបន្ថែមថា គួបផ្សំបច្ចុប្បន្នមានការាសលក់ឡានមួយទឹកច្រើន អ្នកទិញអាចដើរជ្រែតម្លៃបានតាមចិត្ត មិនពិបាកខ្លាចអ្នកគក់ជេរធ្វើស៊ីរឿងតម្លៃឡើយ។
បច្ចុប្បន្នលោកងាកមកចាំទទួលឡានទម្លាក់ពីកុងតឺន័រ ដែលឈ្មួញទិញពីស្រុកក្រៅដឹកពីកំពង់សោមមកទម្លាក់នៅភ្នំពេញ។ ពេលដឹកមកដល់អ្នកធ្លាប់រកស៊ីជាមួយគ្នា គេនឹងខលប្រាប់ហើយលោកទៅមើល និងរើសយកឡានណាខូចខាតតិចតួច និងមានពណ៌ត្រូវទីផ្សារ បើត្រូវមួយណាដាក់តម្លៃត្រូវគឺយកមកតែម្ដង។
ពេលគេទម្លាក់ម្ដងៗលោកទិញតែមួយ ឬពីរគ្រឿងប៉ុណ្ណោះ ទៅតាមលុយមានក្នុងដៃនិងត្រូវយកទៅធ្វើបន្ថែមមុនពេលលក់ចេញ។ ចំពោះរយះពេលធ្វើ អាស្រ័យទៅតាមស្ថានភាពឡាន តែយ៉ាងច្រើនពីរសប្ដាហ៍ប៉ុណ្ណោះលោកនឹងដាក់លក់វិញហើយ។
ការដាក់លក់ លោកបានយកទៅផ្ញើនៅការាសអ្នកស្គាល់គ្នា នៅពេលលក់ចេញលោកឲ្យតែថ្លៃជួលការាសគេបន្តិចបន្តួចប៉ុណ្ណោះ ចំពោះអ្នកមានការាសផ្ទាល់ខ្លួនអាចសល់លុយចំណេញច្រើន។ គិតទាំងថ្លៃទិញឡាននិងធ្វើឲ្យស្អាតមុនពេលលក់ចេញត្រូវចំណាយលុយធ្វើពី ៥០០ ទៅ ១ ០០០ ដុល្លារ ក៏មាន។ នៅពេលធ្វើរួច លក់ចេញលោកប្រាប់ថា មួយគ្រឿងអាចចំណេញបាន ៣០០ ទៅ ៤០០ ដុល្លារ អាចតិចឬច្រើនជាងនេះ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានបន្ត
ឈប់ស្រពិចស្រពិលទៅ រថយន្តប្រើម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនសាំង មាន ៩ ចំណុចខុសគ្នា
ប៉ុន្មានចំណុចនេះ ឆែកមើលឲ្យច្បាស់ មុនទិញ Highlander ជិះ ប្រយ័ត្នទិញខុសចោលលុយទទេ