Nex ០១៩ ចេញ​ហើយ លេង​ពណ៌​ថ្មី​កាន់តែ​ឆើត​ជាង​មុន

  • 2018-09-17 03:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Suzuki បាន​បញ្ចេញ​ម៉ូតូ​លេខ​អូតូ​ពីរ​ម៉ូដែល​គឺ Suzuki nex និង Suzuki Let's ស៊េរី​ថ្មី ឆ្នាំ ២០១៩ ដោយ​ក្រុមហ៊ុន អូ អឹម ស៊ី ដើម្បី​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​លើ​ទីផ្សារ​កម្ពុជា។

ជា​ប្រភេទ​ម៉ូតូ​ប្រើ​លេខ​អូតូ​មាន​តូច ស្រាល ត្រូវ​ចិត្ត​យុវវ័យ​នា​ពេល​បច្ចុប្បន្នSuzuki nex ស៊េរី​ឆ្នាំ ២០១៩ ត្រូវ​បាន​បំពាក់​មក​ជា​មួយ​បច្ចេកវិទ្យា​ថ្មី​ឧបករណ៍​ផ្ដាច់​សាំង​ដោយ​ស្វ័យប្រវត្តិ (Fuel Cut Sensor) ដើម្បី​ការពារ​សុវត្ថិភាព​ម៉ូតូ ពេល​ដួល​រលំ។

រួម​ជា​មួយ​លក្ខណៈ​ពិសេស​ដូច​ជា៖

  • តែម​រចនា​ម៉ូត​ថ្មី​ស្រស់​ស្អាត
  • ផ្ទៃ​កុង​ទ័រថ្មី​ទាំង​ស្រុង រចនា​ម៉ូត​បែប​ស្ព័រ
  • ស្ដុប, ភ្លើងស៊ីញ៉ូ​ក្រោយ​ប្រភេទ Smoke មាន​ពន្លឺ​កាន់​តែ​ច្បាស់​ល្អ និង​មិន​ធ្វើ​ឲ្យ​ចាំង​ភ្នែក 
  • គម្រប​ស៊ី​ម៉ាំង​រចនា​ម៉ូត​ថ្មី និង​បន្ថែម​បន្ទះ​ក្រូម​ពី​លើ​បន្ថែម​ទៀត
  • ស្បែក​កែប​ប្ដូរ​ពណ៌​ថ្មី ២​ពណ៌ ស្រស់​សង្ហា មាន​គុណ​ភាព​ខ្ពស់ មិន​រអិល 
  • ខ្នង​កង់​ត្រូវ​បាន​រចនា​លំអ ដោយ​ថេប​ពណ៌​​ស្រស់​ស្អាត សក្ដិសម​នឹង​ពណ៌​ម៉ូតូ
  • កាង​ក្រោយ​ប្ដូរ​ពណ៌​ថ្មី ពី​ទឹកប្រាក់​ទៅ​ជា​ពណ៌​ស។

Suzuki nex ស៊េរីថ្មី ២០១៩ មាន​ច្រើន​ពណ៌ អាច​ជ្រើស​រើស​បាន​ជា​មួយ​នឹង៖ ពណ៌ស, ពណ៌ Mat Silver, ពណ៌ស-ផ្កាឈូក និង​ពណ៌ស-ទឹកក្រូច ជា​ប្រភេទ​ពណ៌​ថ្មី ២​ពណ៌ មាន​ភាព​ស្រស់​ស្អាត។

ងាក​មក Suzuki Let's វិញ​ក៏​ជា​ប្រភេទ​ម៉ូតូ​ប្រើ​លេខ​អូតូ​មាន​ភាព​ពេញ​និយម​មិន​ចាញ់ Suzuki nex ឡើយ។ សម្រាប់​ស៊េរី​ថ្មី​ឆ្នាំ ២០១៩ នេះ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា LEaP ដ៏ទំ​នើប ស៊ី​សាំង​តិច កម្លាំង​ខ្លាំង ងាយ​ស្រួល​បញ្ឆេះ គ្មាន​កាក​សំណល់​បំពុល​ដល់​បរិស្ថាន និង​មាន​បំពាក់​ឧបករណ៍​ផ្ដាច់​ប្រព័ន្ធ​សាំង ដោយ​ស្វ័យប្រវត្តិ​ដូច​គ្នា ដើម្បី​ការ​ពារ​សុវត្ថិភាព​ពេល​ម៉ូតូ​ដួល​រលំ ដែល​មាន​បំពាក់​តែ​លើ​ម៉ូតូ​ប្រភេទ​អូតូ​របស់ Suzuki តែប៉ុណ្ណោះ។

Suzuki Let's ស៊េរីឆ្នាំ ២០១៩ មាន​ច្រើន​ពណ៌​សម្រាប់​អតិថិជន អាច​ធ្វើ​ការ​ជ្រើស​រើស​ជា​មួយ នឹង​ពណ៌​ស, ពណ៌ស-ក្រហម, ស-ខៀវ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត

អត្ថបទ៖ ម៉េងងី