“The Predator” បង្ហាញ​ខ្លួន​ដោយ​ទទួល​ចំណាត់​ថ្នាក់​លេខ​១​លើ Box Office តែ​ប្រាក់​ចំណូល​តិច​ខ្លាំង

  • 2018-09-17 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត "The Predator” និយាយ​ពី​រឿង​រ៉ាវ​ពពួក Alien ហៅ​ថា Predator ដែល​ជា​សាច់​រឿង​ផលិត​ឡើង​វិញ​ជា​ច្រើន​ដង​តាំង​ពី​ទសវត្ស​ទី ៨០​និង​៩០​មក​ម្ល៉េះ។ ភាពយន្ត​នេះ​​មាន​លទ្ធភាព​រក​ចំណូល​បាន​តែ ២៤​លាន​​ដុល្លារ​តែ​ប៉ុណ្ណោះ​លើ Box Office សហរដ្ឋ​អាមេរិក និង​សរុប ៥៥​លាន​ដុល្លារ​ទូទាំង​ពិភពលោក។ បរិមាណ​ចំណូល​ក្នុង​ស្រុក​នេះ​បាន​យក​ឈ្នះ​រឿង "The Nun” ដែល​រក​បាន​ ១៨,២​លាន​ដុល្លារ​សប្ដាហ៍​នេះ​ប៉ុន្តែ​ចំណូល Box Office ​ទូទាំង​ពិភពលោក​គឺ​កើន​ឡើង​ដល់​ទៅ​ជាង ២២៨​លាន​ដុល្លារ​រួច​ទៅ​ហើយ​ក្នុង​រយៈ​ពេល​តែ​២​សប្ដាហ៍។

ក្រៅ​ពី​នេះ​ភាពយន្ត​បែប​ឧក្រិដ្ឋកម្ម​អាថ៌កំបាំង​ "A Simple Favor” សម្ដែង​ដោយ​តារា​ល្បី Black Lively និង Anna Kendrick បាន​បង្ហាញ​នៅ​លើ​តារាង​ Box Office លើក​ដំបូង​ជាមួយ​ភាពយន្ត "White Boy Rick” និង "Unbroken: Path to Redemption”។

ចំណាត់​ថ្នាក់​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លើ​ Box Office សប្ដាហ៍​នេះ៖

១០. “Mission: Impossible – Fallout” ប្រាក់​ចំណូល​ ២,៣​លាន​ដុល្លារ

៩. “Unbroken: Path to Redemption” ប្រាក់​ចំណូល​ ២,៤​លាន​ដុល្លារ

៨. “Searching” ប្រាក់​ចំណូល​ ៣,​២​លាន​ដុល្លារ

៧. “The Meg” ប្រាក់​ចំណូល​ ៣,៨​លាន​ដុល្លារ

៦. “Peppermint” ប្រាក់​ចំណូល​ ៦,១​លាន​ដុល្លារ

៥. “Crazy Rich Asians” ប្រាក់​ចំណូល​ ៨,៧​លាន​ដុល្លារ

៤. “White Boy Rick” ប្រាក់​ចំណូល​ ៨,៨​លាន​ដុល្លារ

៣. “A Simple Favor” ប្រាក់​ចំណូល​ ១៦,១​លាន​ដុល្លារ

២. “The Nun” ប្រាក់​ចំណូល​ ១៨,២​លាន​ដុល្លារ

១. “The Predator” ប្រាក់​ចំណូល​ ២៤​លាន​ដុល្លារ

បណ្ដា​ Trailer ភាពយន្ត​ចំណូល​ថ្មី៖

ប្រភព៖ imdb   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី