ពូទីន ប្រតិកម្មដូចម្ដេចខ្លះក្រោយពេលស៊ីរីច្រឡំបាញ់យន្តហោះរុស្ស៊ី?

  • 2018-09-19 02:54:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​រុស្ស៊ី​លោក វ្លាឌីមៀរ ពូទីន បាន​ហៅ​ការ​ច្រឡំ​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​ដោយ​ស៊ីរី​កាល​ពី​ថ្ងៃ​អង្គារ​ថា​ជា "សោកនាដកម្ម​ដ៏​អាក្រក់​” ដែល​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​ឡើង​វិញ​ជាមួយ​អ៊ីស្រាអែល។

ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី ចេញ​មុខ​អះ​អាង​ថា​ហេតុការណ៍​នេះ​គឺ​ជា​កំហុស​​របស់ អ៊ីស្រាអែល​ដែល​មិន​បាន​ផ្ដល់​សញ្ញា​ព្រមាន​ដល់​រុស្ស៊ី ហើយ​ថា​ពួកគេ​បាន​យក​យន្តហោះ​រុស្ស៊ី​ធ្វើ​ជា​ខែល​ដើម្បី​វាយ​ប្រហារ​ស៊ីរី។ ប៉ុន្តែ​លោក​ពូទីន អះ​អាង​ថា​នេះ​មិន​មែន​ជា​កំហុស​ទាំង​ស្រុង​របស់​អ៊ីស្រាអែល​នោះ​ទេ។ លោក​បន្ដ​ថា "ពិតណាស់​អ៊ីស្រាអែល មិនបាន​បាញ់​យន្តហោះ​របស់​យើង​ទេ ប៉ុន្តែ​យើង​ត្រូវ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ​ជុំវិញ​អ្វី​ដែល​បាន​កើត​ឡើង​ពិត​ប្រាកដ​។"

គួរ​ឲ្យ​ដឹង​ថា ទាហាន​រុស្ស៊ី​ចំនួន ១៥​នាក់ ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​ចន្ទ​ទី ១៧​កន្លង​ទៅ​ក្រោយ​ពេល​ដែល​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​ស៊ីរី​ច្រឡំ​បាញ់​ចំ​យន្តហោះ​ឈ្លប​យក​ការណ៍​របស់​ពួកគេ​ខណៈ​ពេល​កំពុង​មាន​ការ​វាយ​ប្រហារ​ជាមួយ​អ៊ីស្រាអែល៕

ចុចអាន ៖

ប្រភព៖ Washingtonpost   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី