“The House with a Clock in Its Walls” បញ្ចេញ​សិល្ប៍​សាស្រ្ត​រហូត​ជាប់​លេខ​១​​ លើ​ Box Office

  • 2018-09-24 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភាពយន្ត​ហូលីវូដ​បែប​មន្ត​អាគម​និង​សិល្ប៍​សាស្រ្ត​ "The House with a Clock in Its Wall” បាន​បង្ហាញ​ខ្លួន​ដំបូង​ចំណាត់​ថ្នាក់​កំពូល​លើ​តារាង​ Box Office សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ​សីហា​នេះ ដោយ​រក​ចំណូល​បាន​ ២៦,៩​លាន​ដុល្លារ។ ភាពយន្ត​នេះ​បាន​ចូល​រួម​សម្ដែង​ពី​សំណាក់​តារា​ល្បីៗ​ដូច​ជា Jack Black, Cate Blanchett និង Owen Vaccaro។

បន្ទាប់​ពី​នេះ បណ្ដា​ភាពយន្ត​ដែល​កំពុង​តែ​រក​ចំណូល​បាន​ច្រើន​នៅ​លើ​ Box Office គឺ​មាន​ដូច​ជា "A Simple Favor”, “The Nun” ជា​ដើម។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ ភាពយន្ត "The Predator” ដែល​ទើប​តែ​បញ្ចេញ​បាន​២​សប្ដាហ៍​គិត​ត្រឹម​ពេល​នេះ រក​ចំណូល​បាន​តិច​ខ្លាំង​គឺ ៨,៧​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​​សម្រាប់​សប្ដាហ៍​នេះ។ ចំណែក​ឯ​ភាពយន្ត​ "Crazy Rich Asians” នៅ​តែ​បន្ត​រក​ចំណូល​បាន​យ៉ាង​ហូរហែ​ បន្ទាប់​ពី​បញ្ចេញ​បាន​៦​សប្ដាហ៍។

បណ្ដា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ទាំង​១០​លើ​តារាង Box Office៖

១០. “Searching” ប្រាក់​ចំណូល​ ២,២​លាន​ដុល្លារ

៩. “The Meg” ប្រាក់​ចំណូល​ ២,៤​លាន​ដុល្លារ

៨. “Fahrenheit 11/9” ប្រាក់​ចំណូល​ ៣,១​លាន​ដុល្លារ

៧. “Peppermint” ប្រាក់​ចំណូល​ ៣,៧​លាន​ដុល្លារ

៦. “White Boy Rick” ប្រាក់​ចំណូល​ ៥​លាន​ដុល្លារ

៥. “Crazy Rich Asians” ប្រាក់​ចំណូល​ ៦,៥​លាន​ដុល្លារ

៤. “The Predator” ប្រាក់​ចំណូល​ ៨,៧​លាន​ដុល្លារ

៣. “The Nun” ប្រាក់​ចំណូល​​ ១០,៣​លាន​ដុល្លារ

២. “A Simple Favor” ប្រាក់​ចំណូល​ ១០,៤​លាន​ដុល្លារ

១. “The House with a Clock in Its Walls” ប្រាក់​ចំណូល​ ២៦,៩​លាន​ដុល្លារ

បណ្ដា​ Trailers ភាពយន្ត​ចំណូល​ថ្មី៖

ប្រភព៖ imdb   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី