តេស្ត​ល្បឿន iPhone 6 ស៊េរី​ចាស់​បួន​ឆ្នាំ​មុន ធៀប iPhone XS លទ្ធផល​ទៅ​ជា​បែប​ណា?

  • 2018-09-28 13:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ iPhone XS របស់ Apple កំពុង​ជាប់​ឈ្មោះ​ជា​ស្មាតហ្វូន​ជំនាន់​ក្រោយ​មាន​ល្បឿន​ដំណើរការ​លឿន​បំផុត​ក្នុង​លោក។ បំពាក់​ដោយ​បន្ទះ​ឈីប A12 Bionic ដោយ​មាន CPU ប្រភេទ Hexa-core ទំហំ 64-bit មាន RAM 4GB ​ថ្ងៃ​នេះ​ត្រូវ​មក​ប៉ះ​គ្នា​ជាមួយ iPhone 6 បង្ហាញ​ខ្លួន​ឆ្នាំ ២០១៤ មាន​ប្រើ​ត្រឹម​បន្ទះ​ឈីប A8 SoC និង​ RAM តូច​ត្រឹម 1GB។

ឆ្លង​កាត់​ការ​តេស្ត​ដោយ​ដៃ​របស់​លោក Nick Ackerman លោក​ចាប់​បាន​ចំណុច​មិន​សូវ​ល្អ​មួយ​លើ iPhone XS គឺ​ដំណើរការ​ស្កេន​ផ្ទៃ​មុខ Face ID ដោយ​ទាមទារ​ឲ្យ​អូស​ផ្នែក​អេក្រង់​ទៅ​លើ​ទៀត​ដើម្បី​ចូល Home Screen ខុស​ពី​ជំនាន់​ចាស់​មាន​ស្កេន​ខ្ចៅ​ដៃ Touch ID ត្រឹម​ទម្លាក់​ម្រាម​ដៃ នោះ​នឹង​លោត​ចូល Home Screen ដោយ​ស្វ័យប្រវត្តិ។

ក្រឡេក​ទៅ​មើល​ការ​តេស្ត​ដំណើរការ​កម្មវិធី-ហ្គេម​ជា​ច្រើន លទ្ធផល​បង្ហាញ​យ៉ាង​ច្បាស់​ថា iPhone សេរ៊ី​ឆ្នាំ ២០១៨ ពិត​ជា​ធ្វើ​បាន​ល្អ​ជាង ប៉ុន្តែ​ធៀប​នឹង iPhone បួន​ឆ្នាំ​មុន​ហាក់​មិន​ខុស​គ្នា​ច្រើន​ឡើយ លើ​ដំណើរការ​កម្មវិធី​ទូទៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ iOS 12 ជា​រួម​អាច​រាប់​ថា​ធ្វើ​បាន​ល្អ​ខ្លាំង លើក​លែង​តែ​ដំណើរការ CPU បន្តិច ដោយ​ការ​បើក​ហ្គេម​និង​កម្មវិធី​កែច្នៃ​វីដេអូ​រាង​ខុស​គ្នា​ឆ្ងាយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី