DJ Push និង​ Jooy បាន​អំណោយ​ពិសេសកាត់ថ្លៃមិន​បានមួយគូ អំឡុងពេល​ដើរហៅការ

  • 2018-10-01 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​យូរ​ប៉ុន្មាន​ ថ្ងៃ​មង្គលការ​របស់​តារា​សម្ដែង​ DJ Push និង​ Jooy Warrataya នឹង​មកដល់​ ហើយ​គូស្នេហ៍​ទាំង​ ២​ក៏​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្លាយ​ជា​កូន​ក្រមុំ កូន​កំលោះ​ក្នុង​ថ្ងៃ​ពិសេស​ទី​ ១៦ ខែ​វិច្ឆិកា​ ខាង​មុខ​ដែរ។

មុន​ដល់​ថ្ងៃ​សំខាន់​ អ្នក​ទាំង​ ២​ក៏​បាន​ដើរ​អញ្ជើញ​ភ្ញៀវ​ជា​ប​ណ្ដើរៗដែរ ដោយ​ក្នុង​នោះកាល​ពី​ថ្ងៃ​ទី ៣០ ខែ​កញ្ញា DJ Push និង​ Jooy បាន​ទៅ​ផ្ទះ​របស់​នាយក​ទូរទស្សន៍ថៃ​​ Workpoint លោក​ Panya Nirankul ដើម្បី​ជូន​សំបុត្រ​ការ។ មូលហេតុ​ដែល​លោក​ Panya ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​ ក៏​ដោយសារ​ Jooy ក៏​ជា​ពិធីការិនី​ម្នាក់​ប្រចាំ​ទូរទស្សន៍​របស់​លោក​ដែរ។

ពេល​ទទួល​បាន​ធៀប​ការ​ភ្លាម​ នាយក​ទូរទស្សន៍​ថៃ​រូប​នេះ​ក៏​បាន​ជូនពរ​អ្នក​ទាំង ២​សូម​ឲ្យ​​ក្លាយ​ជា​គ្រួសារ​រីករាយ​ និង​រស់​នៅ​មាន​សុភមង្គល​ជាមួយ​គ្នា ព្រម​ទាំង​បាន​ជូន​កម្រង​ផ្កា​ដល់​ពួកគេ​ដែរ។ អត្ថន័យ​ពី​ក្រោយ​កម្រង​ផ្កា​នេះ​ គឺ​ "ជំរុញ​ក្ដី​ស្រឡាញ់​ឲ្យ​មាន​ឲ្យ​គ្នា​កាន់​តែ​ច្រើន​ជា​រៀង​រហូត”។

គួរ​បញ្ជាក់​ផងដែរ​ថា​ ទំនាក់​ទំនង​ស្នេហា​របស់​ DJ Push និង​ Jooy មាន​រយៈ​ពេល​ ៤​ឆ្នាំ​ហើយ។ ពួកគេ​បាន​ចាប់​ផ្ដើម​កាន់​ដៃ​ក្លាយ​ជា​គូ​ស្នេហ៍​ ក្រោយ​ពី​បាន​រួម​សម្ដែង​ជាមួយ​គ្នា​ក្នុង​រឿង​ "Fun Fueng” កាល​ពី​ដើម​ឆ្នាំ ២០១៤៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី