កាលបរិច្ឆេទចេញ​អាល់ប៊ុមថ្មីត្រូវបានបង្ហាញ​ ស្របពេល Park Bom ត្រៀម​ខ្លួនធ្វើជាតារា YouTube

  • 2018-10-03 01:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ D-Nation បាន​ប្រកាស​ព័ត៌មាន​ខ្លះៗ​ទាក់​ទង​នឹង​អាល់ប៊ុម​​ថ្មី​របស់​ Park Bom ព្រម​ទាំង​ទម្លាយ​ពី​គម្រោង​បង្កើត​ Channel YouTube ​មួយ​ទៀត​ផង។

ក្រោយ​ចាកចេញ​ពី YG អតីត​សមាជិក​ក្រុម​ 2NE1 តារា​ចម្រៀង​ Park Bomបាន​រក​ទ្រនំ​ថ្មី​ឃើញ​ហើយ​ នៅ​ផលិតកម្ម​ D-Nation ព្រម​ទាំង​កំពុង​ត្រៀម​អាល់ប៊ុម​ថ្មី​ ដើម្បី​ស្វាគមន៍​អាជីព​ជា​តារា​ទោល និង​វិល​មក​សិល្បៈ​ជាថ្មី​របស់​នាង។

ទាក់ទង​នឹង​គម្រោង​ចេញ​អាល់ប៊ុម​ថ្មី​ D-Nation បាន​ប្រកាស​ថា​ ពួកគេ​នឹង​បង្ហាញ​ជា​ផ្លូវការ​នៅ​ខែ​មករា ឆ្នាំ ២០១៩។ ប៉ុន្តែ​មុន​ចេញ​ស្នាដៃ​ថ្មី​នេះ​ Park Bom នឹង​មក​ស្វាគមន៍​អ្នក​គាំទ្រ​ទាំង​អស់​ ក្នុង​នាម​ជា​តារា​ YouTube ឬ​ YouTuber នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

តារា​ស្រី​រូប​នេះ​នឹង​បង្ហោះ​វីដេអូ​ហូរហែ​ គ្រប់​រូបភាព​លើ​ Channel របស់​នាង​ ជាពិសេស​រាល់​សកម្មភាព​ថត​ចម្រៀង​ ដើម្បី​អបអរ​ការវិល​មកជាថ្មី​ក្នុង​នាម​ជា​តារា​ទោល​ប្រចាំ​ K-Pop៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី