អតីតសមាជិកក្រុម Fifth Harmony កុងគ្នាខ្លាំងរហូតត្រូវគេបំបែកពេលចូលរួមកម្មវិធី AMAs
- 2018-10-11 04:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតសមាជិកក្រុម Fifth Harmony កុងគ្នាខ្លាំងរហូតត្រូវគេបំបែកពេលចូលរួមកម្មវិធី AMAs
ចន្លោះមិនឃើញ
ក្នុងកម្មវិធីប្រគល់ពានដ៏ធំប្រចាំឆ្នាំនៅសហរដ្ឋអាមេរិក កម្មវិធី American Music Awards អតីតសមាជិកក្រុមចម្រៀង Fifth Harmony ចំនួន៣រូបបានចូលរួមកម្មវិធីនេះ ប៉ុន្តែអ្នកទាំង៣ត្រូវបានគេបំបែកដោយដាក់កន្លែងអង្គុយឲ្យឆ្ងាយដាច់ដោយឡែកពីគ្នា ព្រោះពួកគេទំនងដូចជាមិនត្រូវគ្នាទាល់តែសោះ។
បើយោងទៅតាមសារព័ត៌មាន TMZ តារាចម្រៀង Camila Cabello ត្រូវបានគេដាក់កន្លែងអង្គុយឲ្យនៅជិត Taylor Swift នៅជួរខាងមុខតែម្ដង ចំណែកឯ Lauren Jauregui និង Normani ត្រូវបានគេដាក់អង្គុយនៅជួរខុសៗពីគ្នាផងដែរ។ គិតមកត្រឹមពេលនេះគឺអស់រយៈពេល២ឆ្នាំហើយដែល Camila បានចាកចេញពីក្រុមចម្រៀង Fifth Harmony ហើយតាំងពីពេលនោះមក Lauren និង Normani ក៏ចាប់ផ្ដើមអាជីពជាតារាចម្រៀង Solo រៀងៗខ្លួនផងដែរ។
បើសិនជាអ្នកគាំទ្រច្រើនចាំបាន ក្រោយ Camila ចាកចេញពីក្រុម សមាជិកក្រុមទាំង៤រូបបានឌឺដង Camila យ៉ាងចាស់ដៃចំពោះការសម្ដែងនៅក្នុងកម្មវិធី MTV Music Awards កាលពីឆ្នាំមុន។ ជាក់សម្ដែងពេលនេះសមាជិកទាំង៣រូប សុទ្ធតែមានចម្រៀងរៀងៗខ្លួន៕