ភ្ញាក់​ផ្អើល ពេល​ដឹង​អំពី​ចំនួន​ពាន​បុគ្គល ដែល​កីឡាករ Real ឈ្នះ​តាំង​ពី​ឆ្នាំ ២០១៦ មក

  • 2018-10-12 13:16:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ចង​ក្រង​របស់​សារព័ត៌មាន​អេស្ប៉ាញ​ល្បី​ឈ្មោះ Marca គិត​តាំង​ពី​ឆ្នាំ ២០១៦ មក កីឡាករ​ និង​អ្នក​ចាត់​ការ Real Madrid បាន​ឈ្នះ​ពាន​បុគ្គល​ដល់​ទៅ ៣១ ពាន។ ខាង​ក្រោម​ជា​បណ្ដា​ឈ្មោះ​កីឡាករ/អ្នកចាត់ការ Real Madrid និង​ចំនួន​ពាន​ដែល​ពួក​គេ​បាន​ឈ្នះ​ក្នុង​រយៈ​ពេល ៣ ឆ្នាំ​ចុង​ក្រោយ​នេះ៖

១. ខ្សែ​ប្រយុទ្ធ Cristiano Ronaldo៖ បាន​ឈ្នះ​ពាន​រង្វាន់​បុគ្គល​ចំនួន ១១ មុន​ពេល​ចាក​ចេញ​ទៅ Juventus នៅ​ខែ​កក្កដា​ឆ្នាំ ២០១៨។

២. ខ្សែ​បម្រើ Luka Modric៖ បាន​ឈ្នះ​ពាន​រង្វាន់​បុគ្គល​ចំនួន ៦។

៣. ខ្សែ​ការពារ Sergio Ramos៖ បាន​ឈ្នះ​ពាន​រង្វាន់​បុគ្គល​ចំនួន ៥។

៤. ខ្សែ​ការពារ​ស្លាប Marcelo៖ បាន​ឈ្នះ​ពាន​រង្វាន់​បុគ្គល​ចំនួន ៣។

៥. ខ្សែ​បម្រើ Toni Kroos៖ បាន​ឈ្នះ​ពាន​រង្វាន់​បុគ្គល​ចំនួន ២។

៦. ខ្សែ​ការពារ​ Raphael Varane៖ បាន​ឈ្នះ​ពាន​រង្វាន់​បុគ្គល​ចំនួន ១។

៧. អ្នក​ចាំ​ទី Kyle Navas៖ បាន​ឈ្នះ​ពាន​រង្វាន់​បុគ្គល​ចំនួន ១។

៨. អ្នក​ចាំ​ទី Thibaut Courtois៖ បាន​ឈ្នះ​ពាន​រង្វាន់​បុគ្គល​ចំនួន ១។

៩. អតីត​អ្នក​ចាត់​ការ Zinedine Zidane៖ បាន​ឈ្នះ​ពាន​រង្វាន់​បុគ្គល​ចំនួន ១៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី