ល្បឿនអាចចាញ់ ប៉ុន្តែថាមពលថ្មវិញ Note 9 ស៊ីដាច់ iPhone XS Max
- 2018-10-14 03:12:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បឿនអាចចាញ់ ប៉ុន្តែថាមពលថ្មវិញ Note 9 ស៊ីដាច់ iPhone XS Max
ចន្លោះមិនឃើញ
កាលពីខែមុនគ្រប់គ្នាបានឃើញវីដេអូធ្វើតេស្តល្បឿនដែល iPhone XS Max អាចយកឈ្នះ Galaxy Note 9 បានយ៉ាងងាយ។ ពេលនេះ Galaxy Note 9 អាចយកឈ្នះ iPhone XS Max វិញម្ដងលើការសាកល្បងថាមពលថ្ម។
គណនី YouTube ឈ្មោះ Phone Buff បានប្រើប្រាស់រ៉ូបូតពិសេសដើម្បីប្រៀបធៀបថាមពលថ្ម iPhone XS Max និង Note 9។ គួរដឹងថា Note 9 មានថ្មទំហំ ៤០០០ mAh និង XS Max មានថ្មទំហំ ៣១៧៤ mAh ប៉ុណ្ណោះ ហើយប្រហែលមានអ្នកគិតថាបន្ទះឈីប A12 Bionic អាចជួយប៉ះប៉ូវគម្លាតទំហំនៃថ្មនេះបាន។ ប៉ុន្តែគួរឲ្យស្ដាយគឺមិនបែបនេះទេ។
ការធ្វើតេស្តថាមពលថ្ម គឺសាកល្បងលើកិច្ចការប្រចាំថ្ងៃមួយចំនួនដូចជានិយាយទូរសព្ទ, ផ្ញើសារ, លេងហ្គេម, ប្រើប្រាស់បណ្ដាញសង្គម និងមើលវីដេអូជាដើម។ មុនការធ្វើតេស្តគេបានកំណត់ Settings លើស្មាតហ្វូនទាំងពីរឲ្យដូចគ្នា ហើយថែមទាំងបានធ្វើតេស្តពីរដង ប៉ុន្តែទទួលបានលទ្ធផលដូចគ្នា។
ការធ្វើតេស្តលើកទីមួយ XS Max រាងសន្សំសំចៃថ្មបន្តិចដោយនិយាយទូរសព្ទ ១ ម៉ោង ថ្មស្រកអស់ត្រឹម ៣% ប៉ុណ្ណោះ ខណៈដែល Note9 អស់ថ្ម ៥%។ ប៉ុន្តែ iPhone ចាញ់ប្រៀប Note9 ជាបន្តបន្ទាប់លើការតេស្តដទៃទៀត។ ពេលដែល XS Max រលត់ Note9 នៅសល់ថ្ម ៣៧% ទៀតឯណោះ៕
ទស្សនាការតេស្តខាងក្រោមនេះ ៖
ចុចអាន៖