ជាបុណ្យសំណាងមែន! ខួបកំណើតឆ្នាំនេះ Gubgib បាន​កាដូផ្ទះតម្លៃក្បែរលានដុល្លារ​ពីប្ដីទៀត

  • 2018-10-16 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ខួប​កំណើត​បាន​រំលង​ផុត​ទៅ​ជាង​ ១​ខែ​ទៅ​ហើយ​ក្ដី​ ប៉ុន្តែ​ Bie Thassapak ស្វាមី​របស់​តារាសម្ដែង​ Gubgib Sumonthip នៅ​តែ​បង្ក​រឿង​ភ្ញាក់​ផ្អើល​ដល់​ប្រពន្ធ​ក្នុង​ឆ្នាំ​នេះ ដោយ​ទិញ​ផ្ទះ​មួយ​កន្លែង​ដែល​មាន​តម្លៃ​ជាង​ច្រើន​ជាង​ ២០​លាន​បាត (​ច្រើន​ជាង​ ៦១៣ ១២០ដុល្លារ) ជូន​ភរិយា​បណ្ដូល​ចិត្ត​ជា​កាដូ។

គ្រួសារ​តូច​សមាជិក​ ៣​នាក់​មួយ​នេះ​ ត្រូវ​បាន​ចាត់​ទុក​ថាជា​គ្រួសារ​ប្រកប​ដោយ​សុភមង្គល​គ្រប់​ពេល​ តាម​រយៈ​ក្ដី​ស្រឡាញ់​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​ពួកគេ​ផ្ដល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក។ តួ​យ៉ាង​គ្រប់​ពេល​មាន​ថ្ងៃ​ពិសេស​ណា​មួយ​ Bie និង​ Gubgib មិន​ដែល​ខក​ខាន​ក្នុង​ការ​ពញ្ញាក់​អារម្មណ៍​ និង​ធ្វើ​រឿង​អស្ចារ្យ​សម្រាប់​គ្នាឡើយ។ ដូច​ថ្មីៗ​នេះ​ជា​ដើម​ Bie ដែល​ជា​ស្វាមី​បាន​ចំណាយ​លុយ​ដែល​ខំ​សន្សំ​ ទិញ​ផ្ទះ​មួយ​ខ្នង​ដ៏​ស្រស់​ស្អាត​ និង​មាន​តម្លៃ​ចន្លោះ​ពី​ ២០ ទៅ​ ៣០​លាន​បាត​ឯណោះ​ ជូន​ប្រពន្ធ។

ជាក់ស្ដែង​ក្នុង​សារ​មួយ​ដែល​បង្ហោះ​កាល​ពី​ចុង​សប្ដាហ៍​មុន​ Bie បាន​សរសេរថា ខួប​កំណើត​ឆ្នាំ​នេះ​ លោក​បាន​ទិញ​ផ្ទះ​ ដែល​ជាកាដូ​ពិសេស​សម្រាប់​ប្រពន្ធ​ និង​កូន​ឲ្យ​ហើយ​មុន​ត្រឡប់​ទៅ​បំពេញ​ការងារ​នៅ​ប្រទេស​ចិន​វិញ។

ជឿជាក់​ថា​ មាន​នារី​មិនតិច​ទេ​សរសើរ​នឹង​សំណាង​របស់​ Gubgib ដែល​មាន​ស្វាមី​ស្រឡាញ់​ថ្នាក់ថ្នម​គ្រប់​ពេល​ និង​ចេះ​យល់​ចិត្ត​បែប​នេះ។ ជាក់ស្ដែង​ បើ​ទោះ​បី Bie រវល់​នឹង​ការងារ​ដ៏​មមាញឹក​នៅ​ប្រទេស​ចិន​ក៏​ដោយ​ ក៏​លោក​មិន​ភ្លេច​ហោះ​មក​កាន់​ប្រទេស​ថៃ​វិញ​ ដើ​ម្បី​ឲ្យ​ទាន់​ថ្ងៃ​ពិសេស​នានា​របស់​គ្រួសារ​ដែរ៕

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី