ស៊ុត​២​គ្រាប់​ភ្លាម​ ក្លឹប​ជើង​ឯក​ម៉ាល់តា​ចង់​បាន​ Usain Bolt

  • 2018-10-16 08:43:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Usain Bolt បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្រោយ​អាច​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​ដែល​ Central Coast Mariners យក​ឈ្នះ​ Macarthur South West ៤​ទល់​នឹង​០។

អតីត​កីឡាករ​រត់​ប្រណាំង​ដ៏​ល្បីល្បាញ​រូប​នេះ​បាន​ព្យួរ​ស្បែកជើង​ ហើយ​ចាប់​អាជីព​ជា​កីឡាករ​បាល់ទាត់​វិញ​ដោយ​ធ្លាប់​ហ្វឹកហាត់​ជាមួយ​ Dortmund របស់​អាល្លឺម៉ង់​ហើយ​បច្ចុប្បន្ន​កំពុង​ធ្វើ​តេស្ត​សមត្ថភាព​នៅ​អូស្ត្រាលី​ជ្រកកោន​ជាមួយCentral Coast Mariners។

​ក្រោយ​ស៊ុត​បាន​២​គ្រាប់​ Bolt ត្រូវ​ក្លឹប​ជើង​ឯក​នៃ​ប្រទេស​ម៉ាល់តា​ឈ្មោះ​ Valletta FC ចាប់​អារម្មណ៍​និង​ចង់​ផ្ដល់​កុងត្រា​បាល់ទាត់​អាជីព​ឲ្យ​បើ​សិន​សាមី​ខ្លួន​ព្រម​ទៅ​លេង​​ទី​នោះ។ ប្រធាន​ក្លឹប​ Mariners បាន​ហៅ​ការ​ទាក់ទង​របស់​ Valletta FC ជា​ការ​ចង់​បាន​ប្រជាប្រិយភាព​ និង​ថា​ Bolt មិន​ទាន់​ផុត​កុងត្រា​ជាមួយ​ Mariners នៅ​ឡើយ។​

គួរ​បញ្ជាក់​ថា​ Bolt មាន​រហស្សនាម​ថា​ស្ដេច​ល្បឿន​ធ្លាប់​ឈ្នះ​មេដាយ​មាស​អូឡាំពិក​ចំនួន​៨​គ្រឿង​​ក្នុង​អាជីព​រត់​ប្រណាំង​របស់​ខ្លួន​៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន