ទម្លាយ​ឲ្យ​ដឹង​តែ​​ម្ដង ប្រភព​លុយ ងួន សុបិន្ត ចាយ​ទិញ​រថយន្ត​ថ្មី​ជិត ៤ម៉ឺន​ដុល្លារ​អាមេរិក​ថ្មី​ៗ

  • 2018-10-17 03:29:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង និង​ជា​អ្នក​និពន្ធ ងួន សុបិន្ត បាន​ឡើង​ស៊េរី​រថយន្ត​ពី Highlander ទៅ Lexus GX470 ដែល​មាន​តម្លៃ​ជិត ៤ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ តើ​សិល្បករ ដែល​ធ្លាប់​មាន​ប្រវត្តិ​កម្សត់​កម្រ​នេះ មាន​ប្រភព​ទុន​ពី​ណា​មក​ខ្លះ?

“បាទ​បង មួយ​ផ្នែក​បាន​ពី​លក់​រថយន្ត​ចាស់ មួយ​ផ្នែក​ទៀត​បាន​ពី​ការងារ​សិល្បៈ និង​មួយ​ផ្នែក​ទៀត​បាន​ពី​ការងារ​រៀល​អ៊ីសស្តេត ECC”។ ងួន សុបិន្ត ថ្លែង។

លោក ងួន សុបិន្ត ទើប​បាន​ឡើង​ស៊េរី​រថយន្ត​កាល​ពី​មុន​បុណ្យ​ភ្ជុំ​បិណ្ឌ​កន្លង​ទៅ បន្ទាប់​ពី​លក់​រថយន្ត​ចាស់​របស់​លោក Highlander បាន​ចំនួន ១៣ ៥០០​ដុល្លារ​អាមេរិក។ លោក​បាន​បន្ថែម​លុយ​ចំនួន ២៥ ៥០០ដុល្លារ​ទៀត ដើម្បី​បង្គ្រប់​រថយន្ត​លិចស៊ីស​ខាង​លើ​ ដែល​លោក​អះអាង​ថា លួច​ស្រឡាញ់​យូរ​មក​ហើយ។ ម្យ៉ាង​រថយន្ត​ថ្មី​នេះ មាន​ទំហំ​ធំ ងាយ​ស្រួល​ក្នុង​ដឹក​ជញ្ជូន​សំលៀកបំពាក់ និង​របស់​ប្រើ​ប្រាស់​ផ្សេង​ៗ ពេល​ចេញ​សម្ដែង។

រថយន្ត​ថ្មី​របស់​តារា​កំប្លែង ងួន សុបិន្ត

ខ្ទង់​លុយ​បន្ថែម​ខាង​លើ សុបិន្ត បញ្ជាក់​ថា បាន​មក​ពី​ប្រភព​២​ផ្នែក ក្នុង​នោះ ពី​ការងារ​សិល្បៈ​ប្រមាណ​ជា ៣០% និង​៧០% ទៀត​បាន​ពី​ការងារ​រៀល​អ៊ីសស្តេត ដែល​លោក​បាន​ចូល​រួម​ក្នុង​ជាមួយ​ក្រុមហ៊ុន ECC ជាមួយ​មិត្តភ័ក្ដិ​សិល្បករ​ផ្សេង​ទៀត​មាន តារា​ចម្រៀង គូម៉ា ឌីជេ​កាកា និង​ប៊ីអាយជី។

និយាយ​ពី​ការងារ​សិល្បៈ ងួន សុបិន្ត គឺ​ជា​អ្នក​និពន្ធ និង​សម្ដែង​ដែល​បាន​ប្រឡូក​អស់​ពេល​ប្រមាណ ជាង ១០​ឆ្នាំ​មកហើយ។ លោក​ត្រូវ​បាន​គេ​ស្គាល់​កាន់​តែ​ច្រើន តាម​រយៈ​ការ​សម្ដែង​ភាពយន្ត​ជា​តួ​កំប្លុក​កំប្លែង ពិសេស​ការ​បង្ហាញ​វត្តមាន​ក្នុង​ក្លឹប​កំប្លែង "ដូច្នឹង​ផង" ស្ទើរ​គ្រប់​ឃ្លិប​ទាំង​អស់ នា​រយៈ​កាល​ប្រមាណ​១​ឆ្នាំ​ចុង​ក្រោយ។

រូបភាព៖ ហ្វេសប៊ុក សុបិន្ត

យ៉ាង​នេះ​ក្ដី សុបិន្ត បញ្ជាក់​ថា នេះ​មិន​មែន​ជា​ចំណូល​សិល្បៈ​ធំ​របស់​លោក​ទេ ពោល​គឺ​ចំណូល ៣០% ពី​សិល្បៈ ដែល​លោក​បាន​ប្រើ​ដើម្បី​ទិញ​រថយន្ត​ថ្មី​នោះ បាន​មក​ពី​ប្រភព​ផ្សេង​ៗ​ទៀត ក្នុង​នោះ មាន​ចំណូល​ពី​ការ​ផលិត​ឃ្លិប សរសេរ​បទ​ចម្រៀង និង​ការ​ធ្វើ Ringtone ខ្លះ​ទៀត។

"និយាយ​ទៅ​ពី​នេះ​តិច ពី​នោះ​បន្តិច វា​មិន​ជា​អី​ធំ​ដុំ​ទេ គ្រាន់​តែ​ចិញ្ចឹម​ឆ្នាំង គ្រាន់​ទិញ​អង្ករ...យើង​ខ្ជិល​ធ្វើ​ស្រែ​អីចឹង​ហើយ ចេះ​តែ​អង្គុយ​ធ្វើ​នេះ​បន្តិច​ធ្វើ​នោះ​បន្តិច​អីចឹង​ទៅ(សើច!)៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី