ពូទីនអះអាងថា ISIS ចាប់ចំណាប់ខ្មាំង ៧០០ នាក់ និងសម្លាប់ដប់នាក់ក្នុងមួយថ្ងៃ
- 2018-10-19 02:14:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូទីនអះអាងថា ISIS ចាប់ចំណាប់ខ្មាំង ៧០០ នាក់ និងសម្លាប់ដប់នាក់ក្នុងមួយថ្ងៃ
ចន្លោះមិនឃើញ
ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរ ពូទីន បានចេញមុខអះអាងថាក្រុមឧទ្ទាម ISIS បានចាប់ខ្លួនចំណាប់ខ្មាំងជិត ៧០០នាក់រួមទាំងប្រជាជនអ៊ឺរ៉ុប និងអាមេរិក ហើយគ្រោងនឹងសម្លាប់ពួកគេដប់នាក់ក្នុងមួយថ្ងៃ។
ថ្លែងនៅទីក្រុង Sochi ប្រធានាធិបតីរូបនេះបន្ថែមថា "ក្រុម ISIS កំពុងធ្វើការទាមទារយ៉ាងខ្លាំង ហើយគំរាមសម្លាប់មនុស្ស ១០នាក់ក្នុងមួយថ្ងៃ។ នេះពិតជាអាក្រក់ខ្លាំងណាស់ ហើយវាជាសោកនាដកម្មដ៏ធ្ងន់ធ្ងរ។ ក្នុងចំណោមចំណាប់ខ្មាំងទាំងអស់ ក៏មានប្រជាជនអាមេរិក និងអ៊ឺរ៉ុបខ្លះផងដែរ។" ទោះយ៉ាងណាក៏ដោយ លោកមិនបញ្ជាក់ពីអ្វីដែលក្រុម ISIS ទាមទារឲ្យពិតប្រាកដនោះទេ។ លើសពីនេះទៀត ក្រុមឧទ្ទាមនេះ បានលាក់ទុកចំណាប់ខ្មាំងទាំងអស់នៅភាគខាងជើងទន្លេ Euphrates នៃប្រទេសស៊ីរី។
គួរឲ្យដឹងថា ក្រុមឧទ្ទាម ISIS បានធ្វើការចាប់ខ្លួនចំណាប់ខ្មាំងជិត ៧០០នាក់កាលពីថ្ងៃទី ១៣ ខែតុលានៅក្នុងខេត្ត Deir al-Zor ប្រទេសស៊ីរី ដោយប្រើប្រាស់កម្លាំងជាង ៥ ០០០ នាក់ក្រោយវាយប្រហារជុំរុំភាសខ្លួនក្នុងតំបន់ដែលគ្រប់គ្រងដោយកងកម្លាំងអាមេរិក៕
ចុចអាន ៖
កូនប្រុសពៅមេដឹកនាំ ISIS មួយរូប ត្រូវបានសម្លាប់ដោយសាររុស្ស៊ីទម្លាក់គ្រាប់បែក
ស៊ីរីអាចជួបទុក្ខធំ ក្រោយច្រឡំបាញ់យន្តហោះរុស្ស៊ីខណៈពេលវាយអ៊ីស្រាអែល