ច្រើនសន្លឹក សុខ សោម៉ាវត្ដី កាន់ដៃ យ៉ារ៉ូ ទៅមើលកុនគ្មានខ្វល់ពីចិត្ត លី វ៉ាហេទ អីបន្តិច

  • 2018-10-19 02:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ សុខ សោម៉ាវត្ដី ដឹក​ដៃ​កំលោះ​សង្ហា វី យ៉ារ៉ូ ទៅ​មើល​កុន​នៅ​រោង​ភាពយន្ត​ ​ Legend (អេដិនហ្គាដិន)កាល​ពី​រសៀល​ម្សិលមិញ​ ដោយ​គ្មាន​ខ្វល់​ពី​ចិត្ត​ លី វ៉ាហេទ ដែល​ល្បី​ថា​ជា​គូស្នេហ៍​​ស្រឡាញ់​គ្នា​ជាង​១ឆ្នាំ​អី​បន្តិច។​

សុខ សោម៉ាវត្ដី ថា​ មូល​ហេតុ​ដែល​​ខ្លួន​កាន់​ដៃ​​ យ៉ារ៉ូ ទៅ​មើល​កុន​​​ជាមួយ​គ្នា​​គ្មាន​ខ្វល់​ពី​ចិត្ត​ វ៉ាហេទ ដោយ​សារ​តែ​ចង់​ទៅ​ពញ្ញាក់​​​​អារម្មណ៍​​ហ្វេនៗ​​ដែល​កំពុង​តែ​អង្គុយ​ទស្សនា​​រឿង​"កែវវេទមន្ត" យ៉ាង​ជក់​ចិត្ត​​ត្រង់​ឈុត​ឆាក​មួយ​​នាង ត្រូវ​ថ្នាំ​​សម្រើប​ហើយ​ចាប់​រំលោភ​ យ៉ារ៉ូ ដល់​ថ្នាក់​រហែក​អាវ។

នាង​ថា៖“ដើម្បី​បំពេញ​ចិត្ត​ហ្វេនៗ​ដែល​មក​ទស្សនា​រឿង​"កែវវេទមន្ត" ខ្ញុំ​និង​ យ៉ារ៉ូ ត្រូវ​​សម្ដែង​កាន់​ដៃ​គ្នា​ធ្វើ​ឲ្យ​ផ្អែម​​ល្ហែម​ ព្រោះ​ចង់​ឲ្យ​ពួក​គាត់​ភ្ញាក់​ផ្អើល​គ្មាន​អ្វី​លើស​ពី​ហ្នឹង​ទេ ហើយ​ខ្ញុំ​ក៏​អត់​ខ្លាច​ចិត្ត​ វ៉ាហេទ ទំនាក់​ទំនង​ខ្ញុំ​ និង​គាត់​ក្នុង​នាម​ជា​បង​ប្អូន​មិត្តភ័ក្ដិ​ប៉ុណ្ណោះ"។

ក្រោយ​ពី​ឃើញ​វត្ត​មាន​​តួ​ឯក​ប្រុស​ស្រី​​ក្នុង​​រឿង"កែវវេទមន្ត" បង្ហាញ​ខ្លួន​យ៉ាង​ភ្ញាក់​ផ្អើល​​នៅ​រោង​កុន​ភ្លាម​បាន​ធ្វើ​​យ៉ាង​ច្រើន​កុះករ​នាំ​គ្នា​ស្រែក​ហ៊ោ​យ៉ាង​ខ្លាំង​ដោយ​មិន​នឹក​ស្មាន​ថា បាន​ជួប​រូប​ពិត​Idol ទាំង​ពីរ​ដូច្នេះ​សោះ។

"កែវវេទមន្ត" គឺ​ជា​ប្រភេទ​ភាពយន្ត​​បែប​រ៉ូមែនទិក​លក្ខណៈ​កំប្លែង​​និយាយ​អំពី​ការ​រស់​នៅ​បែប​ជីវិត​សាមញ្ញ​​ៗ​​បង្កប់​ទៅ​ដោយ​អត្ថន័យ​អប់រំ​ជា​ច្រើន​ដល់​​​ពុក​ម៉ែ​បង​ប្អូន​ទស្សនិកជន។ ដោយ​ដាក់​បញ្ចាំង​នៅ​​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​នៅ​រាជ​ធានី​ភ្នំពេញ​ សៀមរាប បាត់ដំបង​ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ហើយ។ ចូល​រួម​សម្ដែង​ដោយ យ៉ារ៉ូ សុខ សោម៉ាវត្ដី ស៊ឹម ស្រីនិច ទឹម វ៉ាយុ Joseph ព្រម​ទាំង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត៕​ ​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម