Man City ធ្វើរឿងគួរឲ្យគោរពមួយដល់វីរបុរសក្លឹប Joe Hart

  • 2018-10-20 02:40:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បានដាក់ឈ្មោះទីលានហ្វឹកហាត់របស់ក្លឹបថា Joe Hart ជាឈ្មោះរបស់អតីតវីរបុរសជាអ្នកចាំទីរបស់គេកាលពីមុន។

ក្រៅពីនោះអ្នកចាំទីវ័យ៣១ឆ្នាំត្រូវបានក្លឹបជើងខ្លាំងអង់គ្លេសយករូបទៅដាក់នៅលើទីលានហ្វឹកហាត់បើទោះជាបច្ចុប្បន្នគេកំពុងលេងឲ្យក្លឹប Burnley ជាគូប្រជែងនៅ Premier League របស់ City ក៏ដោយ។ Hart ចំណាយពេល១២ឆ្នាំនៅទឹកដី Etihad មុនចាកចេញទៅ Burnley កាលពីខែសីហា។

អតីតសមាជិកក្រុមជម្រើសជាតិអង់គ្លេសធ្លាប់ជួយក្លឹបឈ្នះ Premier League ២ដង, FA Cup ១ដង និង League Cup ២ដងអំឡុងលេងនៅ City ក្រោយចាកចេញពីក្លឹប Shrewsbury Town ក្នុងឆ្នាំ២០០៦៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី