រឿង"កូនក្រក" Trailer សាហាវខ្លាំងពេកត្រូវ Youtube និងFacebook បិទមិនឲ្យផ្សាយ
- 2018-10-20 05:05:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង"កូនក្រក" Trailer សាហាវខ្លាំងពេកត្រូវ Youtube និងFacebook បិទមិនឲ្យផ្សាយ
ចន្លោះមិនឃើញ
ភាពយន្តរឿង”កូនក្រក” ជាស្នាដៃថ្មីរបស់អ្នកដឹកនាំរឿង និងជាតារាកំប្លែងនាយ ពែកមី ត្រូវ Facebook និង Youtube បិទ ដែលទំនងជាស្នាដៃនេះមានភាពរន្ធត់ខ្លាំងពេកអាចប៉ះពាល់ដល់អ្នកទស្សនា។
លោក លៀក លីណា អ្នកគ្រប់គ្រងការផលិតរបស់ផលិតកម្ម LD Picture បានលើកឡើងថា ស្នាដៃថ្មីរបស់នាយ ពែកមី គឺបានសម្រិតសម្រាំងគុណភាព ខ្លាំងជាងមុន ហើយស្នាដៃនេះគឺបង្ហាញពីឈុតឆាក និងភាពភ័យរន្ធត់ខ្លាំងជាងបណ្ដាភាពយន្តមុនៗជាប្រការធ្វើឱ្យបណ្ដាញសង្គមទាំងពីរមិនអនុញ្ញាតឱ្យផ្សព្វផ្សាយ។
លោកបានបញ្ជាក់ថា៖”ខ្ញុំមិនដឹងថាមកពីឈុតឆាកក្នុងសាច់រឿងវាសាហាវខ្លាំងដល់ថ្នាក់គេមិនឱ្យផ្សព្វផ្សាយ ឬយ៉ាងណាទេ។ ក៏ប៉ុន្តែនៅពេលខ្ញុំដាក់ផ្សព្វផ្សាយវាមិនអនុញ្ញាតឱ្យយើងផ្សព្វផ្សាយ”។
អ្នកគ្រប់គ្រងការផលិតរូបនេះ បន្តថាបើទោះជាបណ្ដាញសង្គម Facebook និង Youtube មិនអនុញ្ញាតឱ្យផ្សព្វផ្សាយក្ដី ក៏ប៉ុន្តែលោកនៅតែមានការរំពឹងខ្ពស់ថាភាពយន្តរឿង”កូនក្រក” នឹងក្លាយជាចំណីអារម្មណ៍ប្លែកសម្រាប់អ្នកទស្សនា។ ជាពិសេសទស្សនិកជនចូលចិត្តទស្សនារឿងបែបភ័យរន្ធត់។
ទន្ទឹមនឹងការរំពឹងលោក លៀក លីដា ក៏សំណូមពរទស្សនិកជនចូលទស្សនាស្នាដៃថ្មីរបស់នាយ ពែកមី ឱ្យបានច្រើនកុះករ ដែលជាការជួយលើកកម្ពស់វិស័យភាពយន្តខ្មែរកំពុងធ្លាក់ចុះ។ ក្នុងនោះផលិតកម្ម LD Picture តែងតែរកវិធីថ្មី និងប្លែកជាពិសេសគុណភាពរឿងតែម្ដងដើម្បីឆ្លើយតបតាមការចង់បានពីទស្សនិកជន។
ស្នាដៃថ្មីរបស់តារាកំប្លែង និងជាអ្នកដឹកនាំរឿង គឺរឿង”កូនក្រក” នឹងដាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ២០១៨ ខាងមុខនៅគ្រប់រោងភាពយន្តទូទាំងប្រទេស៕