ភាពយន្ត "Halloween” វគ្គ​ថ្មី​គ្រង​ដំណែង​ Box Office ដោយ​រក​ចំណូល​បាន​ច្រើន​លើស​ពី​ការ​រំពឹង​ទុក

  • 2018-10-22 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ភាពយន្ត "Halloween” គឺ​ជា​ភាពយន្ត​ថ្មី​ក្នុង​សែស្រឡាយ​រឿង​​បែប​រន្ធត់​តាំង​ពី​ទសវត្ស​ទី​៧០ ភាពយន្ត​នេះ​បើក​ឆាក​សប្ដាហ៍​ដំបូង​រក​ចំណូល​បាន​ដល់​ទៅ ៧៧,៥​លាន​ដុល្លារ ច្រើន​ជាង​ការ​រំពឹង​ទុក​ ដោយ​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​នឹង​រក​ចំណូល​បាន​៧០​លាន​ដុល្លារ។ ចំនួន​ទឹក​ប្រាក់​នេះ​ គឺ​ស្ទើរតែ​នឹង​ប្រហាក់​ប្រហែល​ជាមួយ​ចំណូល​រឿង "Venom” សប្ដាហ៍​ដំបូង​ ធ្វើ​ឲ្យ​ភាពយន្ត​ទាំង​ពីរ​នេះ​បំបែក​ឯកត្តកម្ម​ជា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​សម្រាប់​ខែ​តុលា។

ឈុត​ឆាក​ពី​ក្នុង​រឿង "Halloween"
ឈុត​ឆាក​ពី​ក្នុង​រឿង "A Star Is Born"
ឈុត​ឆាក​ពី​ក្នុង​រឿង "Venom"

សម្រាប់​សប្ដាហ៍​ទី​៣​ ភាពយន្ត​ "Venom” បាន​ធ្លាក់​ចំណាត់​ថ្នាក់​មក​ដល់​លេខ​៣​ដោយ​រក​ចំណូល​​បាន ១៨,១​លាន​​ដុល្លារ ធ្វើ​ឲ្យ​ភាពយន្ត​បែប​តន្ដ្រី "A Star Is Born” របស់ Lady Gaga បាន​ស្ថិត​នៅ​តំណែង​លេខ​២ Box Office ដោយ​រក​ចំណូល​បាន ១៩,៣​លាន​ដុល្លារ។

នេះ​ជា​ចំណាត់​ថ្នាក់​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​សប្ដាហ៍​នេះ៖

១០. “The Old Man & the Gun” ប្រាក់​ចំណូល​ ២,១​លាន​ដុល្លារ

៩. “Bad Times at the El Royale” ប្រាក់​ចំណូល​ ៣,៣​លាន​ដុល្លារ

៨. “Night School” ប្រាក់​ចំណូល​ ៥​លាន​ដុល្លារ

៧. “Smallfoot” ប្រាក់​ចំណូល​ ៦,៦​លាន​ដុល្លារ

៦. “The Hate U Give” ប្រាក់​ចំណូល​ ៧,៥​លាន​ដុល្លារ

៥. “First Man” ប្រាក់​ចំណូល ៨,៦​លាន​ដុល្លារ

៤. “Goosebumps2: Haunted Halloween” ប្រាក់​ចំណូល ៩,៧​លាន​ដុល្លារ

៣. “Venom” ប្រាក់​ចំណូល ១៨,១​លាន​ដុល្លារ

២. “A Star Is Born” ប្រាក់​ចំណូល ១៩,៣​លាន​ដុល្លារ

១. “Halloween” ប្រាក់​ចំណូល​ ៧៧,៥​លាន​ដុល្លារ

បណ្ដា Trailers ភាពយន្ត​ទើប​តែ​ដាក់​បញ្ចាំង៖

ប្រភព៖ ScreenRant | imdb   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី