សម្ដេចហ៊ុន សែន ប្រកាសធ្វើរឿង១ភ្លាម ក្រោយសរសើរផ្លែពោតនៅតួកគីឆ្ងាញ់ និងធំ

  • 2018-10-22 03:00:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា បាន​អញ្ជើញ​ទៅ​​ទស្សនា​ព្រះវិហារ​ឥស្លាម​ដ៏​មាន​ប្រជាប្រិយ មាន​អាយុ​ជាង​ ៤០០ឆ្នាំ ​ក្នុង​ទីក្រុង​អ៊ីស្តានប៊ុល​សាធារណរដ្ឋ​តួកគី​ បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ និង​កិច្ចព្រមព្រៀង​អនុស្សារណ: ចំនួន​៨ រួចរាល់។

ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ព្រះវិហារ​ឥស្លាម​នោះ ​​សម្ដេច ហ៊ុន សែន បាន​ចុះ​ពិសារ​ពោត​លក់​តាម​ចិញ្ចើម​ផ្លូវ​មួយ​កន្លែង​ សរសើរ​មិន​ដាច់​ពី​មាត់​ពី​រសជាតិ​ពោត​នៅ​ទីនោះ​ និងគ្រោងយកពូជពោតតួកគីមកដាំនៅកម្ពុជាទៀតផង។ ​ "ក្នុង​ពេល​បាយ​ជាមួយ​អភិបាល​ក្រុង​អ៊ីស្តាំប៊ុល​ ខ្ញុំ​បាន​សុំ​ពូជ​ពោត​យក​ទៅ​ដាំ​សាកល្បង​នៅ​កម្ពុជា​ ព្រោះ​រសជាតិ​ពោត​នេះ​ពិត​ជា​ឆ្ងាញ់​ និង​មាន​ផ្លែ​ធំ" ។ សម្ដេច មានប្រសាសន៍​បញ្ជាក់បន្ថែម

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី