ផ្លូវការ! Leonardo ​ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោនហើយ

  • 2018-10-24 07:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Leonardo Vitorino ​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​បាន​ក្លឹប​ភ្នំពេញ​ក្រោន ប្រកាស​តែងតែ​ជា​គ្រូ​បង្វឹក​របស់​ខ្លួន​ជា​ផ្លូវការ​ហើយ។

Leonardo ​ជា​គ្រូ​បង្វឹក​ជោគជ័យ​ម្នាក់ ​មុន​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។ លោក​ដឹក​នាំ​ក្រុម​Lanexang United ​នៅ​ប្រទេស​ឡាវ ​បាន​ជោគជ័យ​ខ្លាំង​មែនទែន ​ដោយ​លើក​ពាន​រង្វាន់​ក្នុង​ប្រទេស​នេះ​ដោយ​មិន​ចាញ់​សោះ។ ​យ៉ាងណាមិញ ​ពេល​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វិញ ​លទ្ធផល​ហាក់​ដូច​ជា​មិន​ល្អ​ទាល់​តែ​សោះ ទើប​បណ្ដាល​ឱ្យ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​សម្រេច​ចែក​ផ្លូវ​ជាមួយ​លោក។

ក្រោយ​ពី​ចេញ​ពី​កម្ពុជា​ទៅ ​Leo ​ក៏​បាន​ទៅ​ធ្វើ​ការ​នៅ​ស្រុក​កំណើត​ប្រទេស​ប្រេស៊ីល​វិញ ​ដោយ​ធ្វើ​ជា​ប្រធាន​បច្ចេកទេស​នៅ​ក្លឹប Ceara Sporting Club ។ នៅ​ទី​នោះ​បាន​១​រដូវ​កាល ​ពេល​នេះ ​គ្រូ​បង្វឹក​ដែល​មាន​បទ​ពិសោធ​ខាង​លើ​បាន​ត្រលប់​មក​ដឹក​នាំ​ក្រុម​នៅ​កម្ពុជា​វិញ​ហើយ ​គឺ ភ្នំពេញ​ក្រោន៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម