Leonardo ​ប្រាប់​មូលហេតុ​ជ្រើស​ក្រោន ​បោះបង់​ឱកាស​ដឹក​នាំ​ជម្រើស​ជាតិ​នៅ​អាស៊ី

  • 2018-10-24 08:02:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Leonardo ​​មក​ដឹក​នាំ​ក្រុម​ភ្នំពេញ​ក្រោន ​ដោយ​ចិត្ត​ស្រលាញ់​ពិត​ប្រាកដ ​ខណៈ​ដែល​មុន​ពេល​មក​ដឹក​នាំ​ក្រោន​នេះ ​មាន​ក្លឹប​និង​ជម្រើស​ជាតិ​មួយ​ចំនួន​ក៏​ទាក់ទង​លោក​ដែរ។

​ក្នុង​សន្នីសីទ​កាសែត​មុន​នេះ ​លោក leo ​បាន​បង្ហើប​ថា​មាន​តែ​ថ្នាក់​ដឹក​នាំ​ក្រោន​ទេ ​ដែល​នៅ​ទាក់ទង​លោក ​អំឡុង​ពេល​ដែល​លោក​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា។ មួយ​វិញ​ទៀត ​ដោយសារ​តែ​ចិត្ត​ទឹក​ចិត្ត​អ្នក​គាំទ្រ​កម្ពុជា ​ចង់​ឱ្យ​លោក​មក​ដឹក​នាំ​ក្រុម​វិញ​ផង​នោះ ទើប​លោក​សម្រេច​មក​វិញ ​ដើម្បី​បំពេញ​តាម​បំណង​របស់​លោក។ អតីត​គ្រូ​បង្វឹក​ក្រុម​នៅ​ឡាវ​​រូប​នេះ ​បាន​បញ្ជាក់​ថា ​មាន​ក្លឹប​ច្រើន​ដែល​បាន​ទាក់ទង​មក​លោក ដើម្បី​ទៅ​ដឹក​នាំ ប៉ុន្តែ​ដោយសារ​តែ​ជាប់​ចិត្ត​នឹង​កម្ពុជា​ទៅ​ហើយ ទើប​លោក​មិន​ព្រម​ទៅ​ដឹក​នាំ​ក្រុម​ទាំង​នោះ។

Leo ​បន្ថែម​ទៀត​ថា ការងារ​របស់​លោក ​នៅ​ទឹក​ដី​កម្ពុជា ​មិន​ទាន់​ចប់ ទើប​ធ្វើ​ឱ្យ​ចិត្ត​មិន​អាច​កាត់​ផ្ដាច់​ពី​ទឹក​ដី​សុវណ្ណភូមិ​នេះ​បាន។ ត្រូវ​តែ​មក ដើម្បី​ជួយ​យុវជន​បាល់ទាត់​កម្ពុជា ​ឱ្យ​សម្រេច​ក្ដី​ស្រមៃ​របស់​ពួកគេ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម